We TV Cambodia

ក្រុមហ៊ុន JYP Group របស់លី យ៉ុងផាត់ ផ្អាកការសិក្សាគម្រោងសាងសង់ព្រលានយន្តហោះកោះកុងថ្មី

ក្រុមហ៊ុន JYP Group របស់លី យ៉ុងផាត់ ផ្អាកការសិក្សាគម្រោងសាងសង់ព្រលានយន្តហោះកោះកុងថ្មី

ក្រុមហ៊ុន LYP Group របស់ឧកញ៉ាលី យ៉ុងផាត់ និងក្រុមហ៊ុន Bangkok Airways របស់ថៃ ដែលបានសហការគ្នាក្នុងការសាងសង់ព្រលានយន្តហោះថ្មីក្នុងខេត្តកោះកុង និងកំពុងដំណើរការសិក្សាលទ្ធភាពនៃការការសាងសង់ បានសម្រេចផ្អាកការសិក្សាសិន ដោយសារតែវិបត្តិកូវីដ១៩។

ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលកម្ពុជា បានឲ្យដឹងថា ដោយសារតែកូវីដ១៩ ការសិក្សាត្រូវបានពន្យាពេល និងមិនទាន់បានធ្វើអ្វីទាំងអស់ ប៉ុន្តែក្រុមហ៊ុននឹងបន្តការសិក្សាឡើងវិញ បន្ទាប់ពីវិបត្តិកូវីដ១៩ ត្រូវបានបញ្ចប់។

សូមជម្រាបថា គម្រោងសាងសង់ព្រលានយន្តហោះថ្មីក្នុងខេត្តកោះកុងនេះ គឺជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន ក្រុមហ៊ុន LYP Group របស់ឧកញ៉ាលី យ៉ុងផាត់ និងក្រុមហ៊ុន Bangkok Airways របស់ថៃ លើផ្ទៃដីទំហំ ៦០០ហិកតា និងចំណាយទុនវិនិយោគប្រមាណ ៤០លានដុល្លារ។

អត្ថបទដោយ៖ Nevin

Related Articles