We TV Cambodia

ក្រុមហ៊ុន Grab នៅថៃ ប្រកាសបិទការិយាល័យដើម្បីសម្អាតមេរោគកូវីដ១៩

ក្រុមហ៊ុន Grab នៅថៃ ប្រកាសបិទការិយាល័យដើម្បីសម្អាតមេរោគកូវីដ១៩

ដោយ៖ស្រីពេជ្រ

ប្រភពរូបភាព Grab website

បើតាមប្រភពព័ត៌មានក្រៅស្រុកមួយបានឲ្យដឹងថា ក្រុមហ៊ុន Grab Thailand Co បានបិទការិយាល័យរបស់ខ្លួននៅទីក្រុងបាងកក រហូតដល់ថ្ងៃសុក្រសម្រាប់ការសម្អាតមេរោគ បន្ទាប់ពីនិយោជិកដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីម្នាក់ បានធ្វើតេស្ត៍រកឃើញថាមានផ្ទុកមេរោគកូវីដ១៩ កាលពីសប្ដាហ៍មុន។

បុគ្គលិករបស់ក្រុមហ៊ុន Grab Holdings Inc នៅប្រទេសសិង្ហបុរីបានទៅការិយាល័យនៅទីក្រុងបាងកក ដោយធ្វើការនៅទីនោះកាលពីថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រសប្តាហ៍មុននេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ Grab Thailand ។ បន្ទាប់ពីត្រឡប់មកវិញ  បុគ្គលិកទាំងនោះត្រូវបានគេធ្វើតេស្ត៍នៅថ្ងៃសៅរ៍ ដើម្បីរកកូវីដ១៩  ដោយចេញលទ្ធផលវិជ្ជមាន បន្ទាប់ពីត្រឡប់មកប្រទេសសិង្ហបុរីវិញ ហើយបច្ចប្បន្ននេះ គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។

ក្រុមហ៊ុន Grab Thailand បានឲ្យដឹងថាបុគ្គលិក ដែលមានទំនាក់ទំនងជាមួយអ្នកឆ្លងទាំងប៉ុន្មានត្រូវបានគេយកទៅធ្វើតេស្ត៍រកមេរោគហើយបានស្នើរឲ្យដាក់ដាច់ដោយឡែកពីគេរយៈពេល ១៤ ថ្ងៃ។

ជាមួយគ្នានេះដែរ ការិយាល័យក្រុងបាងកក ក៏បានបិទជាបណ្តោះអាសន្នអស់រយៈពេល ៥ ថ្ងៃផងដែរ ដោយចាប់ផ្តើមពីថ្ងៃច័ន្ទ ហើយមជ្ឈមណ្ឌលកម្មវិធីបញ្ជា Grab ស្ថិតនៅក្នុងអគារមួយផ្សេងទៀត ដែលមិនមានបុគ្គលិកឆ្លងកំពុងដំណើរការដូចធម្មតា។

សូមបញ្ជាក់ដែរថា សេវាកម្មទាំងអស់របស់ Grab តាមរយៈកម្មវិធីទូរស័ព្ទរបស់ខ្លួនកំពុងបន្តជាធម្មតា ពុំមានការប្រែប្រួលអ្វីទេ៕

 

Related Articles