We TV Cambodia

ក្រុមហ៊ុន Gold Coast International Development ចង់ចំណាយទុន ២៤.៨លានដុល្លា វិនិយោគអគារពាណិជ្ជកម្ម ក្នុងខេត្ដកំពត

ក្រុមហ៊ុន Gold Coast International Development ចង់ចំណាយទុន ២៤.៨លានដុល្លា វិនិយោគអគារពាណិជ្ជកម្ម ក្នុងខេត្ដកំពត

ក្រុមហ៊ុន Gold Coast International Development Co. Ltd គ្រោងចាយទុនវិនិយោគ​ក្នុង ខេត្ដកំពត ចំនួន ២៤.៨ លានដុល្លារ លើគម្រោងអគារពាណិជ្ជកម្ម ដែលមានទីតាំងលើទំហំផ្ទៃដី៤២ ហិកតា   ស្ថិត​​ក្នុង ភូមិ ថ្កូវ ឃុំឬស្សីស្រុក ស្រុកកំពង់ត្រាច។ អគារពាណិជ្ជកម្មនេះ រួមបញ្ចូលទាំងផ្នែកដូចជា សណ្ឋាគារ លំដាប់ផ្កាយ៤ ផ្សារទំនើប មជ្ឃមណ្ឌលកម្សាន្ដ ផ្នែកខុដូ និង សេវាទេសចរណ៍ផ្សេងៗជាច្រើនទៀត។

សម្រាប់គម្រោងទំហំទឹកប្រាក់រាប់លានដុល្លារនេះ ឯកឧត្ដម ជាវ តាយ អភិបាលខេត្ដកំពត នៅមិនទាន់សម្រេចនៅឡើយទេកំពុងស្ថិតក្នុងការពិចារណា ត្រួតពិនិត្យ​ឡើងវិញ ហើយក៏បង្វែគម្រោងនេះ ទៅកាន់ ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា ដើម្បីអនុម័ត។

កំពតគឺជាខេត្ដជាប់មាត់សមុទ្រ ដែលស្ថិតក្នុងតំបន់បែកខាងលិចឈាងខាងត្បូងប្រទេសកម្ពុជា ហើយក៏ជាខេត្ដ ដែលមានបណ្ដុំនៃការអភិវឌ្ឈខ្លាំង ជាពិសេស វិស័យទេសចរណ៍រួមទាំង ហេដ្ឋារចនាសម្ព័ន្ធច្រើនផងដែរ។ ថ្មីៗនេះ វិស័យទេសចរណ៍នៅក្នុងខេត្ដនេះ បានទទួលចំណាត់ថ្នាក់លេខ២ បន្ទាប់ពីខេត្ដសៀមរាប ទឹកដីអង្គរ ហើយគោលដៅសម្រាប់ឆ្នាំ២០២៣ រដ្ឋាភិបាល​គ្រោងនឹងចាប់យក ភ្ញៀវទេសចរឲ្យរហូតដល់ទៅ ២.៥លាននាក់។

ដោយ៖ Stince

Related Articles