We TV Cambodia

ក្រុមហ៊ុន FORD គ្រោងនឹងបោះទុនទឹកប្រាស់រាប់សិបលានដុល្លារ ពង្រីករោងចក្រខ្លួន ក្នុងប្រទេសវៀតណាម

ក្រុមហ៊ុន FORD គ្រោងនឹងបោះទុនទឹកប្រាស់រាប់សិបលានដុល្លារ ពង្រីករោងចក្រខ្លួន ក្នុងប្រទេសវៀតណាម

បរទេស៖ ប្រភពព័ត៌មានគេហទំព័របរទេសទើបតែបានចុះផ្សាយថា ក្រុមហ៊ុនផលិតរថយន្ដខ្នាតយក្សរបស់អាមេរិចគ្រោងនឹងចាយទុនចំនួនទឹកប្រាក់ដល់ទៅ ៨២លានដុល្លារ សម្រាប់គម្រោងពង្រីកបន្ថែម​នូវរោងចក្រផលិតប្រចាំនៅប្រទេសវៀតណាម។

ក្រុមហ៊ុន FORD ប្រចាំនៅវៀតណាមបានបញ្ជាក់ផងដែរថា គម្រោងនៃការពង្រីករោងចក្រផលិតនេះ នឹងអាចជួយបង្កើនសមត្ថភាពសង្វាក់នៃការផលិតជាប្រចាំឆ្នាំពី ១៤០០០ ដល់ទៅ ៤០០០០គ្រឿង។

អនុរដ្ឋមន្រ្តីពាណិជ្ជកម្មវៀតណាមលោក Do Than Hai រំពឹងទុកថា ការពង្រីករោងចក្រ Ford នឹងអាចជួយវៀតណាម កាត់បន្ថយនៃការពឹងផ្អែកលើយានជំនិះ ដែលនាំចូលពីក្រៅប្រទេស ដែលនឹងបណ្ដាលឲ្យ ពាណិជ្ជកម្មប្រទេសលោកមានការថយចុះ។

គម្រោងពង្រីករោងចក្រ Ford បន្ថែមនៅប្រទេសវៀតណាមនឹងត្រូវធ្វើការសាងសង់ទៅលើផ្ទៃដីទំហំ ៦០,០០០ម៉ែត្រក្រឡាបន្ថែមទៀត ដែលនឹងធ្វើឲ្យវាមានទំហំសរុប ២២៦,០០០ម៉ែត្រក្រឡា។

 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ reuters

Related Articles