កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០នេះ សារពត៏ Reuters បានប្រាប់ឱ្យដឹងថា «Kustomer»ជាក្រុមហ៊ុនផ្ដល់សេវាកម្មអតិថិជនតាម ប្រព័ន្ធអនឡាញថ្មីមួយ ដែលក្រុមហ៊ុននេះ ទើបតែបង្កើតឡើង ប៉ុន្តែពោរពេញដោយសមត្ថភាព។ យ៉ាងណាមិញ ក្រុមហ៊ុនបណ្ដាញសង្គមយក្ស Facebook Inc បាននិងកំពុងតែចរចាទិញក្រុមហ៊ុនផ្ដល់ សេវាកម្មអតិថិជនតាមប្រព័ន្ធអនឡាញថ្មីមួយដែលមានឈ្មោះថា «Kustomer» ដើម្បីពង្រីកការផ្ដល់សេវាកម្ម នៅលើ បណ្ដាញសង្គម Facebook ក៏ដូចជាបង្កើនការលក់ផងដែរ។
ហើយបើសិនជា Facebook ទិញក្រុមហ៊ុននេះមែន នោះ គឺ Facebook នឹងពង្រីកការផ្ដល់សេវាកម្ម និងការសន្ទនាជាមួយអ្នកប្រើប្រាស់បន្ថែមទៀតនៅក្នុង Facebook Messenger និង Instagram។ ទន្ទឹមគ្នានេះផងដែរ ពាក់ព័ន្ធទៅនឹងព័ត៌មានទិញលក់នេះ ខាងសារព័ត៌មាន Reuters មិនទទួលបាននោះទេ តែសារព័ត៌មាន The Wall Street Journal បានរាយការណ៍មកថា Facebook គ្រោងចំណាយ ១ពាន់លានដុល្លារដើម្បីទិញយក្រុមហ៊ុន «Kustomer» ។
អត្ថបទដោយ៖ ពិសី
