We TV Cambodia

ក្រុមហ៊ុន Cellcard ចែកស៊ីមដែលអាចហៅទូរស័ព្ទចេញ និងផ្ញើសារដោយឥតគិតថ្លៃដល់គ្រូពេទ្យក្នុងខេត្តព្រះសីហនុ

ក្រុមហ៊ុន Cellcard ចែកស៊ីមដែលអាចហៅទូរស័ព្ទចេញ និងផ្ញើសារដោយឥតគិតថ្លៃដល់គ្រូពេទ្យក្នុងខេត្តព្រះសីហនុ
ការចូលរួមជួយទប់ទប់ស្កាត់ covid-19 របស់ក្រុមហ៊ុន Cellcard (ប្រភព៖ ហ្វេសប៊ុក)

កាលពីប៉ុន្មានថ្ងៃមុន ក្រុមហ៊ុនសែលកាតបានចេញនូវគម្រោងមួយដែលមានឈ្មោះថា Cellcard 4U ដែលជាគម្រោងដែលក្រុមហ៊ុន Cellcard 4U បង្កើតឡើងដើម្បីជួយដល់ការទំនាក់ទំនងរបស់អតិថិជន ក៏ដូចជាប្រជាជនកម្ពុជាទាំងមូលឲ្យមានភាពងាយស្រួលជាងមុន។

 

ចំណែកកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក្រុមហ៊ុនសែលកាត ក៏បានបានធ្វើការចែកស៊ីមដោយឥតគិតថ្លៃចំនួន៨០ ជូនដល់គ្រូពេទ្យ និងបុគ្គលិកពេទ្យនៅក្នុងក្រុងព្រះសីហនុ ដោយស៊ីមនេះដែរនឹងអនុញ្ញាតឱ្យពួកគាត់អាចហៅទូរស័ព្ទចេញ និងផ្ញើសារដោយឥតគិតថ្លៃ រហូតដល់ស្ថានភាពនៃជម្ងឺ Covid-19 ត្រូវបានបញ្ចប់ទៅវិញ។

ការចូលរួមជួយទប់ទប់ស្កាត់ covid-19 របស់ក្រុមហ៊ុន Cellcard (ប្រភព៖ ហ្វេសប៊ុក)

គូសបញ្ជាក់ផងដែរថា ទាំងគម្រោង Cellcard 4U និងការចែកស៊ីមរបស់ក្រុមហ៊ុន Cellcard គឺក្នុងគោលបំណងជួយប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ដោយ Covid-19  និងជួយទប់ស្កាត់ការរីករាលដាលនៃមេរោគនេះផងដែរ។ មិនតេប៉ុណ្ណោះ កាលពីថ្ងៃសុក្រកន្លងទៅនេះ ក្រុមហ៊ុនសែលកាតក៏បានប្រកាសថា

ការចូលរួមជួយទប់ទប់ស្កាត់ covid-19 របស់ក្រុមហ៊ុន Cellcard (ប្រភព៖ ហ្វេសប៊ុក)

គិតត្រឹមល្ងាចថ្ងៃសុក្រនេះ វេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យប្រមាណ ១២០០នាក់ ដែលកំពុងប្រើប្រាស់បណ្តាញទូរស័ព្ទចល័តសែលកាតត្រូវបានផ្តល់ជូនដោយមិនគិតថ្លៃលើការហៅទូរស័ព្ទចេញក្នុងប្រព័ន្ធ និងផ្ញើសារ។ រាល់វេជ្ជបណ្ឌិតដែលបានចុះបញ្ជីនៅក្រសួងសុខាភិបាលទាំងអស់ នឹងមានសិទ្ធិទទួលបានការផ្តល់ជូននេះ ហើយក្នុងករណីមិនទាន់មានស៊ីមសែលកាតសម្រាប់ប្រើប្រាស់ ក្រុមហ៊ុននឹងរៀបចំយកទៅជូនពួកគាត់ដោយឥតគិតថ្លៃ។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្នុងស្រុក

Related Articles