We TV Cambodia

ក្រុមហ៊ុន Cambodia Angkor Air បើកផ្លូវហោះហើរថ្មីទៅខេត្ត Danang ប្រទេសវៀតណាម

ក្រុមហ៊ុន Cambodia Angkor Air បើកផ្លូវហោះហើរថ្មីទៅខេត្ត Danang ប្រទេសវៀតណាម
រូបថតៈ Cambodia Angkor Air

ដោយៈ ទិន សុខាវុធ

ក្រុមហ៊ុន​អាកាស​ចរណ៍​ស៊ីវិល Cambodia Angkor Air បាន​សម្ពោធ​ជើងហោះហើរ​​ថ្មី ភ្នំពេញ-ដាណាំង កាលពីថ្ងៃ​ទី ២៧ ខែ តុលា ឆ្នាំ ២០១៩ កន្លងទៅ​នេះ​។

យោង​តាម​ក្រុមហ៊ុន Cambodia Angkor Air ជា​កិច្ច​ចាប់​ផ្តើម​បើកជើង​ហោះ​ហើរ​ថ្មីនេះ ក្រុមហ៊ុន​​បាន​ប្រើប្រាស់​យន្តហោះ​ប្រភេទ Airbus A-320 ដឹក​អ្នក​ដំណើរ​ចំនួន ១២០ នាក់​ ហោះ​ចេញ​ពី​ក្រុង​ភ្នំពេញ នៅវេលា​ម៉ោង​ 2:00 pm ហោះទៅចុះចតនៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ស្ថិត​ក្នុង​ខេត្ត Danang នៅ​វេលា​ម៉ោង​ប្រហែល​ជា 3:10 pm ។

ទាក់ទង​នឹង​រឿង​នេះ បើ​តាម​តួ​លេខ​របស់​​ក្រសួង​ទេសចរណ៍ នៅ​ក្នុង​រយពេល ៧ ខែ ដើម​ឆ្នាំ​នេះ មាន​ភ្ញៀវ​ទេសចរណ៍វៀតណាម​មកលេង​ស្រុក​ខ្មែរ​ចំនួន ៤៧០,០០០ នាក់ គឺ​ស្មើ​នឹង ៤.៦% ច្រើន​ជាង​ឆ្នាំ​ទៅ​៕

រូបថតៈ Cambodia Angkor Air
រូបថតៈ Cambodia Angkor Air

Related Articles