We TV Cambodia

ក្រុមហ៊ុន Apple រក្សាគោលជំហរ មិនចាកចេញពីចិនឡើយ ទោះបីមេរោគ Covid-19 រីករាលដាលខ្លាំង

ក្រុមហ៊ុន Apple រក្សាគោលជំហរ មិនចាកចេញពីចិនឡើយ ទោះបីមេរោគ Covid-19 រីករាលដាលខ្លាំង
រូបភាពឯកសារ

បរទេស៖​យោងតាមការលើកឡើងរបស់លោក Tim Cook ដែលជា​ CEO របស់ក្រុមហ៊ុន Apple បានប្រាប់ទៅភ្នាក់ងាសារព័ត៌មាន Fox Business ថាក្រុមហ៊ុន Apple នឹងរក្សាគោលជំហរឈជើងនៅប្រទេសចិន​ មិនចាកចេញទៅណាឡើយ បើទោះបីជាមានការរីករាលដាលខ្លាំងនៃមេរោគ Covid-19។

មកទល់ពេលនេះ ក្រុមហ៊ុន Apple នៅប្រទេសចិនបានបើកដំណើរការឡើងវិញជាស្ថាពរ ក្រោយពេល បណ្ដាញសាខា​ក្រុមហ៊ុន ត្រូវបានបិទទ្វារមួយរយៈពេល ក្នុងអំឡុងពេលនៃការរីករាលដាលខ្លាំងពីជម្ងឺកូរ៉ូណាក្នុងប្រទេសចិន និងប្រទេសដទៃ។

លោក Tim Cook បានបន្ដទៀតថា ក្រុមហ៊ុន Apple មានដៃគូផ្គត់ផ្គង់ច្រើន ដែលក្រុមហ៊ុន បានបង្កើតគ្រប់ទីកន្លែង ក្នុងពិភពលោក។ យ៉ាងណាមិញ ក្រុមហ៊ុន នៅមានគ្រឿងបន្លាស់វត្ថុធាតុដើមច្រើន ពីអាមេរិក ហើយនឹងមានក្រុមហ៊ុន ជាមួយនឹងហាងជាច្រើននៅប្រទេសចិន។

ក្រុមហ៊ុន Apple ​បានប្រកាសបើកទ្វារហាងឡើងវិញ ដំបូងចំនួន ៥កាលពីថ្ងៃទី១៤​ខែកុម្ភៈ និង ១០ហាងទៀត ត្រូវបានបើកទ្វារកាលពីថ្ងៃទី២០ ខែកម្ភៈ នៅប្រទេសចិន។

គូសបញ្ចាក់ផងដែរថា កាលពីពេលថ្មីៗមានបណ្ដាក្រុមហ៊ុនធំៗជាច្រើន មានបំណងចង់ផ្លាស់ប្ដូររោងចក្រចេញពីប្រទេសចិន ស្របពេលដែលមានការរីករាលដាលខ្លាំងពីបណ្ដា ជម្ងឺកូរ៉ូណា។

អត្ថបទដោយ៖ Stince

ប្រភព៖​ក្រៅស្រុក

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *