
ក្រុមហ៊ុន Apple នឹងបិទហាងរបស់ខ្លួនទាំងអស់នៅទូទាំងពិភពលោក លើកលែងតែប្រទេសចិន ហើយ Apple នឹងចាប់ផ្ដើមបើកដំណើរការឡើងវិញនៅថ្ងៃទី២៧ ខែមីនានេះ ដើម្បីបង្ការពីការរាលដាលនៃមេរោគ COVID-19។ Apple ក៏បានប្តេជ្ញាថានឹងផ្ដល់ ១៥លានដុល្លារដើម្បីជួយដល់ពិភពលោកទាំងមូលផងដែរ។ នេះដោយយោងតាមលោក Tim Cook និយាយកាលពីថ្ងៃសៅរ៍កន្លងទៅនេះ។
យោងទៅតាមសេចក្តីថ្លែងការណ៍របស់ Tim Cook ក្រុមហ៊ុន Apple បានផ្លាស់ប្តូរទៅរកការរៀបចំការងារដែលអាចផ្លាស់ប្តូរបាននៅគ្រប់ការិយាល័យទាំងអស់នៅទូទាំងពិភពលោកលើកលែងតែប្រទេសចិន។ ដូច្នេះវិធីសាស្ត្រដែលល្អបំផុតដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ គឺចំណាយពេលឲ្យបានច្រើនទៅលើការធ្វើការងារតាមរយៈអនឡាញ។

លោក Tim Cook បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នោះថា ចាប់តាំងពីអត្រាឆ្លងនៅក្នុងប្រទេសចិនបានធ្លាក់ចុះយ៉ាងខ្លាំងមក រាល់ហាង Apple នៅចិនបានបើកដំណើរការឡើងវិញហើយ។ ខ្ញុំចង់ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងាររបស់យើងនៅប្រទេសចិនចំពោះការប្តេជ្ញាចិត្ត និងស្មារតីរបស់ពួកគេ រួមទាំងក្រុមប្រតិបត្ដិការ និងដៃគូរបស់យើងដែលបានខិតខំប្រឹងប្រែងគួរឱ្យកត់សម្គាល់ដើម្បីស្តារចង្វាក់ផ្គត់ផ្គង់របស់យើងឡើងវិញ»។
គូសបញ្ជាក់ផងដែរថា ចាប់តាំងពីមេរោគ មានការរីករាលដាលកាន់តែខ្លាំងមក ក្រុមហ៊ុនជាច្រើនបានផ្លាស់ប្ដូរការប្រជុំរបស់ខ្លួនដោយបានធ្វើការប្រជុំតាតរយៈអនឡាញវិញម្ដង។
ប្រែសម្រួលដោយ៖ Nevin
ប្រភព៖ ក្រៅស្រុក
