We TV Cambodia

ក្រុមហ៊ុន Apple និង Google រួមគ្នាបង្កើតកម្មវិធីលើស្មាតហ្វូនថ្មីមួយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19

ក្រុមហ៊ុន Apple និង Google រួមគ្នាបង្កើតកម្មវិធីលើស្មាតហ្វូនថ្មីមួយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19
ក្រុមហ៊ុន Apple និង Google រួមគ្នាប្រឆាំង COVID-19 (ប្រភព៖ Google)

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឲ្យដឹងថា ក្រុមហ៊ុន Apple និង Google បានរួមគ្នាបង្កើតកម្មវិធីទូរសព្ទថ្មីមួយដែលអាចឲ្យអ្នកប្រើប្រាស់ដឹងថាខ្លួនបានទំនាក់ទំនង ឬស្ថិតនៅក្បែរអ្នកណាដែលមានផ្ទុកជំងឺ COVID-19 ។

កម្មវិធីដែលបង្កើតដោយ Apple និង Google (ប្រភព៖ Google)

កម្មវិធីនេះដែរ គឺបំពាក់នូវប្រព័ន្ធ Contact-tracing ដែលនឹងជូនដំណឹងដល់អ្នកប្រើប្រាស់ បើសិនជាពួកគេបានទាក់ទងជាមួយអ្នកដែលមានផ្ទុកជំងឺ COVID-19 នេះ ហើយវានឹងជួយឲ្យអ្នកអាចត្រៀមខ្លួនជាមុន ដោយការដាក់ខ្លួននៅដាច់ដោយឡែកជៀសវាងការឆ្លងរីករាលដាលបន្តក្នុងករណីដែលអ្នកបានឆ្លងមេរោគនេះ ប៉ុន្តែពុំទាន់ចេញរោគសញ្ញា។

កម្មវិធីដែលបង្កើតដោយ Apple និង Google (ប្រភព៖ Google)

គូសបញ្ជាក់ផងដែរថា កម្មវិធីនេះមិនមែនអ្នកអាចដឹងថាអ្នកណាមានផ្ទុកមេរោគ COVID-19 ដោយគ្រាន់តែទាញយកកម្មវិធីមកប្រើនោះទេ។ ប៉ុន្តែ វាទាមទារឲ្យអ្នកដែលមានផ្ទុកជំងឺនេះបញ្ចូលទិន្នន័យរបស់ខ្លួនចូល។ មានន័យថា បើសិនអ្នកបានទាញយកកម្មវិធីនេះមកប្រើ ហើយអ្នកបានធ្វើតេស្តដឹងថាខ្លួនបានឆ្លងជំងឺ COVID-19  នោះអ្នកត្រូវបញ្ចូលទិន្នន័យទៅក្នុងកម្មវិធីនេះថា អ្នកបានឆ្លងជំងឺ COVID-19 នោះអ្នកផ្សេងទៀតដែលបានប្រើប្រាស់កម្មវិធីនេះ ហើយធ្លាប់មានទំនាក់ទំនងជាមួយអ្នកនឹងទទួលបានដំណឹងនេះ នៅពេលនោះពួកគេនឹងអាចដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ដើម្បីជៀសវាងការឆ្លងបន្តទៅអ្នកដទៃទៀត ក្នុងករណីដែលអ្នកបានឆ្លងជំងឺ COVID-19 នេះ។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្រៅស្រុក

Related Articles