អាជ្ញាធរនៅប្រទេសអ៊ីតាលី បានបង្ហាញថា រាល់ការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ Apple គឺ «ជាការបោកបញ្ឆោតយ៉ាងធ្ងន់ធ្ងរ» ចំពោះភាពធន់នឹងទឹករបស់ iPhone។
ក្រុមហ៊ុនកំពុងបោកប្រាស់អតិថិជនរបស់ខ្លួន តាមរយៈការបដិសេធមិនទទួលខុសត្រូវ (disclaimers) របស់ខ្លួនដែលនិយាយថា ទូរស័ព្ទមិនត្រូវបានធានាទេក្នុងករណីខូចខាតដោយសារទឹក។ អតិថិជនក៏មិនត្រូវបានផ្តល់ការជួសជុលផងដែរ នៅពេលដែលទូរស័ព្ទរបស់ពួកគេខូចដោយសារទឹក និងវត្ថុរាវផ្សេងទៀត ដែលនេះគឺជាការបោកប្រាស់មួយ ពីព្រោះក្រុមហ៊ុននេះបានផ្សាយអំពីភាពធន់នឹងទឹករបស់ឧបករណ៍របស់ខ្លួន ។
យ៉ាងណាមិញ ក្រុមហ៊ុន Apple ត្រូវបានពិន័យជាប្រាក់ចំនួន ១០ លានអឺរ៉ូ (ប្រហែល ១២ លានដុល្លារ) នៅក្នុងប្រទេសអ៊ីតាលី ដោយសារតែការផ្សព្វផ្សាយភាពធន់នឹងទឹករបស់ឧបករណ៍របស់ខ្លួន មិនដូចនឹងការពិត។ គួរជម្រាបផងដែរថា ក្រុមហ៊ុន Apple បានបដិសេធមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះទេ។
អត្ថបទដោយ៖ ពិសី
