We TV Cambodia

ក្រុមហ៊ុន Apple​មិនអោយអតិថិជនទិញទូរស័ព្ទ២គ្រឿងម៉ូឌែលដូចគ្នា

ក្រុមហ៊ុន Apple​មិនអោយអតិថិជនទិញទូរស័ព្ទ២គ្រឿងម៉ូឌែលដូចគ្នា

សៀងហៃ៖ ក្រុមហ៊ុន Appleបង្ខំចិត្ត កំណត់ឲ្យអតិថិជនរបស់ខ្លួនក្នុងមួយអ្នកអាចធ្វើការទិញទូរស័ព្ទ  iPhoneដែលតែមួយតែប៉ុណ្ណោះ ការហាមឃាត់នេះក្នុងលក្ខខណ្ឌបើអតិថិជនចង់ទិញ២លុះត្រាតែម៉ូឌែលដូចគ្នាខណះ ការរីករាលដាល និងផលប៉ះពាល់របស់ជំងឺកូវីឌ១៩។

បើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA ការដាក់កំហិតនេះត្រូវគេសង្កេតឃើញថា កំពុងកើតមានឡើងនៅតាមអនឡាញស្តរ (Online Store) របស់ Apple នៅតាមប្រទេសជាច្រើន រួមមានទាំងសហរដ្ឋអាមេរិក និងចិន។

Apple បានសម្រេចថា អតិថិជនម្នាក់អាចទិញ iPhone ម៉ូដែលតែមួយត្រឹម ០២គ្រឿងប៉ុណ្ណោះ។ ប៉ុន្តែពួកគេនៅតែទិញ iPhone ច្រើនជាង ០២គ្រឿងបាន ដោយជាម៉ូដែលខុសគ្នា ឧទាហរណ៍ថា iPhone 11 ០២គ្រឿង និង iPhone 11 Pro ០២គ្រឿងជាដើម។ ផលិតផលដទៃទៀតរួមមាន iPad Pro ដែលទើប ត្រូវបានប្រកាសពីថ្ងៃពុធ ក៏មានការកំណត់ចំនួននៃការទិញដូចគ្នាដែរ៕

 

Related Articles