We TV Cambodia

ក្រុមហ៊ុន Amazon មិនអនុញ្ញាតឈ្មួញកណ្ដាលប្រើប្រាស់សេវាកម្ម FedEx សម្រាប់ការចែកចាយទំនិញដល់មន្រ្តីធំៗទេ

ប្រភព៖អុីនធឺណេត

ដោយ៖ស្រីពេជ្រ

ក្រុមហ៊ុន FedEx បានបញ្ជាក់ប្រាប់ Business Insider កាលពីថ្ងៃច័ន្ទថាក្រុមហ៊ុន Amazon បានរារាំងអ្នកលក់ភាគីទីបី ឬឈ្មួញកណ្ដាលមិនឱ្យប្រើប្រាស់សេវាកម្មដឹកជញ្ជូនតាម FedEx សម្រាប់មន្រ្តី ។

ឈ្មួញទីបីដែលទទួលតម្លៃពាក់កណ្តាលនៃទំនិញដែលលក់នៅលើគេហទំព័ររបស់ក្រុមហ៊ុន Amazon ត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់សេវាកម្មដឹកជញ្ជូន FedEx Ground និងដឹកជញ្ជូនតាមផ្ទះ ដែលចាប់ផ្តើមនៅសប្តាហ៍នេះរហូតដល់ការអនុវត្តរបស់ក្រុមហ៊ុនដឹកជញ្ជូននេះមានភាពប្រសើរឡើងវិញ។

បើតាមអ៊ីមែលដែលផ្ញើទៅក្រុមហ៊ុន FedEx កាលពីយប់ថ្ងៃអាទិត្យថា៖«យើងបានឃើញការធ្លាក់ចុះនៃដំណើរការនៃការដឹកជញ្ជូនរបស់ក្រុមហ៊ុន FedEx Ground និងមធ្យោបាយដឹកជញ្ជូនតាមផ្ទះរបស់ក្រុមហ៊ុន FedEx សម្រាប់ការនាំចេញ»

FedEx បាននិយាយថាការសម្រេចចិត្តនេះអាចជះឥទ្ធិពលអវិជ្ជមានដល់អាជីវកម្មខ្នាតតូចផងដែរ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន FedEx បានប្រាប់ថា៖« ខណៈពេលដែលការសម្រេចចិត្តនេះជះឥទ្ធិពលតិចតួចដល់ក្រុមហ៊ុនដឹកទំនិញ វាកំណត់ជម្រើសសម្រាប់អាជីវកម្មខ្នាតតូចទាំងនោះនៅថ្ងៃដឹកទំនិញដែលមានតម្រូវការខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ហើយអាចប៉ះពាល់ដល់តម្រូវការអតិថិជននិងគ្រប់គ្រងអាជីវកម្មរបស់ពួកគេ»។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Amazon និង FedEx បានកាត់ផ្តាច់ទំនាក់ទំនងកាលពីដើមឆ្នាំនេះ។ ហើយក្រុមហ៊ុន Amazon បន្តប្រើប្រាស់ UPS, USPS និងបណ្តាញចែកចាយផ្ទាល់របស់ខ្លួនដើម្បីដឹកជញ្ជូនទំនិញទៅកាន់អតិថិជន។

លោក Molson Hart និយាយថា៖«យើងបានចរចាអត្រាការប្រាក់ជាមួយ FedEx និងការផ្លាស់ប្តូរគោលនយោបាយរបស់ក្រុមហ៊ុន Amazon ដែលតម្រូវឱ្យប្រើប្រាស់សេវាកម្ម UPS ដែលគិតថ្លៃ ច្រើនជាងការដែលប្រើប្រាស់សេវាកម្មតាមរយៈក្រុមហ៊ុន FedEx ដើម្បីដឹកជញ្ជូនទំនិញ»។

ម្ចាស់អាជីវកម្មលក់តុក្កតាតាមរយៈក្រុមហ៊ុន Amazon រូបនេះ បានបន្ថែមថាការផ្លាស់ប្តូរនេះគឺជារឿងគួរអោយឈឺក្បាលយ៉ាងខ្លាំង ហើយវានឹងត្រូវចំណាយលុយប្រហែល ២៥% ទៀតសម្រាប់គាត់ ដើម្បីប្តូរក្រុមហ៊ុនដឹកជញ្ជូន៕

Related Articles