We TV Cambodia

ក្រុមហ៊ុន AMAZON បើកដំណើរការ ផ្សារទំនើបធំបំផុត លើកដំបូងគេ ដែលគ្មានអ្នកគិតលុយ

ក្រុមហ៊ុន AMAZON បើកដំណើរការ ផ្សារទំនើបធំបំផុត លើកដំបូងគេ ដែលគ្មានអ្នកគិតលុយ

បរទេស៖ ក្រុមហ៊ុនអាជីវកម្ម ទំនិញរាយអនឡាញលំដាប់ពិភពលោក AMAZON កាលពីថ្ងៃអង្គារ បានបើកឲ្យដំណើរ ផ្សារទំនើបដ៏ធំ ឈ្មោះថា Amazon Go Grocery នៅក្នុងតំបន់ Seattle’s Capitol Hill ដែលជាទីកន្លែងស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុន អាម៉ាហ្សូន។ Amazon Go Grocery គឺជាផ្សារទំនើបធំចុងក្រោយ ដែលក្រុមហ៊ុន​បានដាក់ឲ្យដំណើរការ ជាមួយនឹងប្រព័ន្ធគ្រប់គ្រង​ដោយ ស្វ័យប្រវត្ដិលើផ្នែក សេវាកម្មទូទាត់ ថ្លៃទំនិញ ពោល ក្នុងផ្សារទំនើបនេះ គឺមិនមាន អ្នកគិតលុយ ដូចជាផ្សារទំនើបដទៃទៀត​នោះទេ។

បើស្ដាប់ទៅវាដូចជារឿងមួយថ្មីនៃ ការរៀបចំសេវាកម្មគ្រប់គ្រង ផ្សារទំនើបដែលមិនត្រូវការអ្នកគិតលុយ(cashierless) បែបនេះ ប៉ុន្ដែវាមិនមែនជាលើកទី១នោះដែរ។ ជាក់ស្ដែងការដាក់ដំណើរការ ប្រព័ន្ធគិតលុយដោយស្វ័យប្រវត្ដិ (cashierless) ត្រូវបានក្រុមហ៊ុន អាម៉ាហ្សូន បានសាកល្បង ឲ្យអនុវត្ដ រួចមកហើយ កាលខែមករា ឆ្នាំ២០១៨ ប៉ុន្ដែវាមានលក្ខណៈមិនធំដូចជាពេលនេះ។ Amazon Go Grocery គឺជាគម្រោងបន្ថែម ដែលត្រូវបានពង្រីកខ្លួនធំ ចំនួន៤ដង នៃហាងលក់ទំនិញចាស់ ហើយផ្ដោតសំខាន់លើ ការលក់ទំនិញជាអាហា និង ភេសជ្ជៈ គ្រប់ប្រភេទ។

តើអ្នកអាចចូលទៅទិញទំនិញ នៅផ្សារទំនើបនោះដោយរបៀបណា?

ជាក់ស្ដែង ដើម្បីចូលទៅទិញទំនិញ​នៅទីនោះបានអ្នកត្រូវ៖

ជំហានទី១ អ្នកត្រូវទាញយក កម្មវិធី AMAZON APP ដែលមានទាំង Android & IOS ដោយបង្កើតគណនេយ្យ អាម៉ាហ្សូនរួចជាស្រេច។

ជំហានទី២ អ្នកត្រូវបើក APP AMAZON ពេលដើរចូលទៅក្នុងហាង ដើម្បី ស្កែន Qr Cord នៅច្រកចូល ដើម្បីច្បាស់លាស់ថា អ្នកត្រូវបាន អនុញ្ញាតតភ្ជាប់ទៅនឹង ប្រព័ន្ធប្រតិបត្ដិការនៅក្នុងផ្សារ។

ជំហានទី៣ អ្នកអាចចូលដល់ក្នុងហាង ដោយអាចជ្រើសរើសមុខទំនិញដែលអ្នកចង់បាន។ រួចអ្នកអាចដើរចេញមកក្រៅវិញ ទៅតាម ផ្លាកសញ្ញាបង្ហាញច្រកចេញ នោះពេលអ្នកចេញមកដល់ក្រៅហាង ហើយ ទូរស័ព្ទដៃរបស់អ្នក នឹងទទួលបាន ការផ្ញើរសារនូវ វិក័យបត្រគិតលុយដោយស្វ័យប្រវត្ដិជាស្រេច ជាមួយនឹងមុខទំនិញដែលអ្នកបាន​យកចេញមកក្រៅ។

តើប្រព័ន្ធប្រតិបត្ដិការបច្ចេកវិទ្យា ដំណើរការយ៉ាងដូចម្ដេចដែរ?

សំណួរនេះ មានអ្នកឆ្ងល់មិនតិចទេ ប៉ុន្ដែក្រុមហ៊ុន អាម៉ាហ្សូន ក៏មិនបានបញ្ជាក់ឲ្យបានស៊ីជម្រៅដែរ គ្រាន់តែបង្ហាញ​ខ្លះៗនោះទេ។

ប្រព័ន្ធប្រតិបត្ដិការ ចាប់ផ្ដើមដំណើរការ នៅពេលដែលអ្នក ចាប់ផ្ដើមបើកកម្មវិធី App Amazon ស្កែន Qr Cord ចូលទៅកាន់ក្នុងហាង។ ប្រព័ន្ធ QR Cord នឹងចាប់ផ្ដើម ដំណើរការ ភ្ជាប់ទៅនឹង​ប្រព័ន្ធ កាមេរ៉ា ដែលបានដាក់ រាប់រយលើពិដាន ខាងលើ ជាមួយនឹង ប្រព័ន្ធស៊ែនស័រ លើធ្នើទំនិញ។ ការមេរ៉ា តាមដានសកម្មភាពរបស់អ្នក ស៊ែនស័រ និងតាមដានសកម្មភាពចាប់ យកទំនិញ ដែលវា​អាចបង្ហាញ នូវផលិតផលដែលអ្នកចាប់យក​ជាមួយនឹងតម្លៃ ដែលបានកំណត់។ បើសិនជាអ្នកចាប់យកផលិតផលណាមួយ ហើយអ្នកមិនពេញចិត្ដ អ្នកអាចដាក់វា​នៅកន្លែងដើមបាន នោះប្រព័ន្ធបច្ចេកវិទ្យា​និងមិនគិតលុយក្នុងគណនេយ្យរបស់អ្នក នោះទេ។

តើការប្រតិបត្ដិការនេះ អាចនឹងមានកំហុសដែរឬទេ?

នៅមិនទាន់មានការបកស្រាយពីបញ្ហានេះផ្ទាល់ចេញពី ក្រុមហ៊ុន អាម៉ាហ្សូននៅឡើយទេ ប៉ុន្ដែមាន អ្នកធ្វើ Vloge Youtuber ជាច្រើន បានបង្ហាញនូវភាពថ្លោះថ្លោយ មានទាំងការចំណេញ និងមានទាំងការខាតបង់។

បើទោះបីជា ហាងដែលទំនើបមួយនេះ មានការដាក់ បំពាក់បច្ចេកកវិទ្យាទំនើបក៏ដោយក្ដី ប៉ុន្ដែ​ក៏នៅតែមាន បុគ្គលិកខ្លះនៅត្រួតពិនិត្យ មើលការខុសត្រូវ ភាពមិនប្រក្រតី និង ចាំជួយសម្រួលដល់ការលំបាកអតិថិជន។ ចំណែក ចំនុចពិសេសនោះ រាល់អតិថិជន ដែលចូលទៅទិញទំនិញក្នុងហាង គឺមិនចាំបាច់ ឈតម្រង់ជួរចាំគិតលុយនោះទេ ហើយចំនុចសំខាន់មួយទៀតនោះ គឺទំនិញនៅទីនោះ​មានតម្លៃធូថ្លៃប្រហែល ២% ទៅ ៥%  នៃទំនិញខាងក្រៅ។

អត្ថបទដោយ៖ Stince

ប្រភព៖ ក្រៅស្រុក (AMAZON)

Related Articles