We TV Cambodia

ក្រុមហ៊ុន អឺបេនលីវីងសូលូសិននឹងបង្ហាញវត្ថមានគម្រោងខុនដូរយ៉ាងទំនើបដំបូងបំផុត ក្នុងខេត្ដសៀមរាប

ក្រុមហ៊ុន អឺបេនលីវីងសូលូសិននឹងបង្ហាញវត្ថមានគម្រោងខុនដូរយ៉ាងទំនើបដំបូងបំផុត ក្នុងខេត្ដសៀមរាប

ក្រុមហ៊ុន អឺបេនលីវីងសូលូសិន (Urban Living Solutions) ដែលជាក្រុមហ៊ុនមួយត្រូវបានគេស្គាល់លើផ្នែក អភិវឌ្ឍលំនៅដ្ឋាន និងតំបន់ពាណិជ្ជកម្ម បានរៀបចំប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ខុនដូ Rose Apple Square គម្រោងទី២ របស់ខ្លួនក្នុងខេត្តសៀមរាប ។

ជាមួយនឹងភាពលេចធ្លោ នៃការអភិវឌ្ឈ ក្រុមហ៊ុនក៏បានសម្រេចបង្កើតគម្រោងខុនដូ Rose Apple Square មានទីតាំងធ្វើដំណើរប្រមាណជា៣នាទី ពីទីតំបន់​សហគមន៍ ផាប់ស្រ្ទី ដែលមាននាំមកជូននូវបរិក្ខាសម្បូរបែប មានទាំងខុនដូដ៏ស៊ីវីល័យ កន្លែងធ្វើការ និងហាងកាហ្វេស្ថិតក្នុងកន្លែងតែមួយ ដែលគ្រប់នូវតម្រូវការរបស់​មនុស្សជំនាន់ថ្មី។ ក្រៅពីនោះ ម្រោងបានផ្ដោតសំខាន់ទៅ លើការរចនាម៉ូតជាមួយនឹងសួនច្បារបៃតង អាងហែលទឹក កន្លែងហាត់ប្រាណ បន្ទប់ហាត់យូហ្គា។

ការភ្ជាប់មកជាមួយនឹងការ រចនាម៉ូតយ៉ាងទំនើប ស៊ីវីល័យ Rose Apple Square មានជាការិយាល័យសម្រាប់ជួល និងលក់ដែលមានកន្លែងធ្វើការរួមដ៏ធំដំបូងគេបង្អស់ ក្នុងខេត្តសៀមរាប សាលប្រជុំសាលសិល្បៈ បន្ទប់ប្រជុំ ហាងនានា និងចំណតឡានក្រោមដីរហូតដល់២ជាន់ផងដែរ។

ក្រុមហ៊ុន Urban Living Solutions បានទទួលយកការគូរប្លង់ពីក្រុមហ៊ុនស្ថាបត្យកម្ម Re-Edge Architecture + Design ក្នុងគោលបំណងលើកតម្កើងមុខមាត់ថ្មី របស់សហគមន៍ទំនើបនេះ តាមរយៈការរចនា ៤ផ្សេងៗគ្នា លើទីតាំងតែមួយដែលមាន Forum មានកន្លែងធ្វើការរួម និងបន្ទប់ប្រជុំ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន អឺបេនលីវីងសូលូសិន មានស្នាដៃជោគជ័យជាច្រើននៅទីក្រុងភ្នំពេញ ដែលមានដូចជា៖ បណ្ដុំសហគមន៍ហ្វេកថូរីភ្នំពេញ (Factory Phnom Penh) សំណង់ខុនដូអឺបេនឡហ្វ (Urban Loft Condominium) សំណង់ខុនដូអឺបេនវីឡេច (Urban Village Phase 1) គម្រោងបុរីភូមិបាគង (Bakong Village)ក្នុងខេត្តសៀមរាប ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនទាំងខ្មែរ និងអន្តរជាតិជាដើម។

ដោយ៖ Stince

Related Articles