ក្រុមហ៊ុនអចលនទ្រព្យ TLL បានដាក់សម្ភោធគម្រោងផ្ទះល្វែងរបស់ខ្លួនកាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២០ លើគម្រោងទំហំផ្ទៃដីចំនួន ១៣០ហិកតា មានទីតាំងតាមបណ្ដោយ ផ្លូវជាតិលេខ៥១ ស្ថិតក្នុងភូមិពោធិ៍ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយមានចម្ងាយត្រឹម ៥គីឡូម៉ែត្រពី សួនឧស្សាហកម្មកាណាឌីយ៉ាថ្មី។
សម្រាប់គម្រោងមួយនេះ ក្រុមហ៊ុនបានផ្ដល់ភាពងាយស្រួលដល់ អតិថិជនអាចមានសមត្ថភាព ត្រឹម១៩៩៩៩ដុល្លារ ក៏អាចក្លាយជាម្ចាស់ ផ្ទះល្វែងផងដែរ មិនត្រឹមតែប៉ុណ្ណោះ ស្ថិតក្នុងតំបន់ ពិសេសទៀតផង។ គម្រោងរបស់ TLL ផ្ដោតលើតម្លៃសមរម្យគុណភាពខ្ពស់ និងមានរយៈពេលលឿន ដើម្បីឆាប់បានចូលរស់នៅក្នុងផ្ទះល្វែងដ៏ប្រណិត។
យោងតាមការលើកឡើងរបស់ អ្នកស្រី សុខ ស្រីអូន ម្ចាស់គម្រោង TLL បានលើកឡើងដូច្នេះថា៖ «ខ្ញុំចង់ឲ្យអ្នកដែលធ្លាប់ជួលផ្ទះគេ នៅពីមុនអាចទទួលបានផ្ទះជារបស់ខ្លួន ក្នុងតម្លៃសមរម្យជាមួយនឹងគុណភាពខ្ពស់ជូនពួកគាត់»។
សម្រាប់លក្ខខណ្ឌបង់ប្រាក់គឺ មានភាពងាយស្រួលដោយអតិថិជនដែលមានបំណងចង់ទិញដីឡូតិ៍ គឺមានការបញ្ចុះតម្លៃពិសេសពី ៩៩០០ដុល្លារមកត្រឹម៦៩០០តែប៉ុណ្ណោះ សម្រាប់អតិថិជន ដែលបង់ប្រាក់ដាច់។ សម្រាប់ការបង់រំលស់ផ្ទះល្វែងវិញអតិថិជន មានប្រាក់ចំណូលចាប់ពី៣០០ដុល្លារ ទៅ៤០០ដុល្លារគឺអាចបង់រំលស់បានយ៉ាងងាយស្រួល ជាមួយការប្រាក់ទាបបំផុត។
ដោយ៖ Stince
