We TV Cambodia

ក្រុមហ៊ុន ស្រាបៀរ CORONA រងការខាតបង់ប្រាក់ចំណូល ២៨៥លានដុល្លារ ក្នុងរដូវកាល ជម្ងឺ កូរ៉ូណា

ក្រុមហ៊ុន ស្រាបៀរ CORONA រងការខាតបង់ប្រាក់ចំណូល ២៨៥លានដុល្លារ ក្នុងរដូវកាល ជម្ងឺ កូរ៉ូណា

វត្ដមានទើបតែបានពីរខែ ក្នុងដើមឆ្នាំ២០២០ ក្រុមហ៊ុនស្រាបៀរ Corona ត្អូញថា រងការខាតបង់ប្រាក់ចំណូល ១០% គិតជាលុយសុទ្ធ ២៨៥លានដុល្លារ នេះបើយោងតាមរបាយការណ៍ប្រៀបធៀបទៅនឹងប្រាក់ចំណូល​កាលពីដើមឆ្នាំមុន។

ក្រុមហ៊ុនផលិតស្រាបៀរ កូរ៉ូណា បានទទួចថា ចាប់តាំងពីមានការរាតត្បាតនៃជម្ងឺរលាកផ្លូវដង្ហើមថ្មីកើតឡើង តម្រូវការទីផ្សារស្រាបៀរក្នុងប្រទេចិន ក៏បែជាធ្លាក់ចុះ នៅតាមបណ្ដាហាងផឹកស៊ីជាច្រើនកន្លែង ទាំងនៅផ្ទះ និង ក្លឹបរាត្រី ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំចិន កន្លងទៅ នេះត្រឹមតែវត្ដមានពីរខែក្នុងឆ្នាំតែប៉ុណ្ណោះ។ តំបន់ដែលត្រូវប៉ះ​ទង្គិចដោយមេរោគ Covid-19 ​មួយ​ចំនួន​ក្នុងប្រទេសចិន ដែលជាចំនុចតម្រូវការស្រាបៀរ CORONA ត្រូវបានបិទទ្វារតាំងពីចុងឆ្នាំ២០១៩ ម្ល៉េះ។

ក្រៅពីទីផ្សារតម្រូវការចុះខ្សោយខ្លាំងនៅ ប្រទេសចិន ស្របៀរ CORONA នៅទីផ្សារតាមបណ្ដាប្រទេសផ្សេងៗទៀត លើពិភពលោក ត្រូវបានធ្លាក់ចុះខុសពីការរំពឹងទុកផងដែរ តួយ៉ាង​ដូចជាប្រទេស ប្រេស៊ីលជាដើម។

ផលចំណូលដែលទទួលបានសរុប មិនទាន់ទូទាត់ថ្លៃកាត់ពន្ធ ក្នុងដើមឆ្នាំ ២០២០ ត្រូវបានធ្លាក់ចុះ១០%ទៅហើយ នេះគឺជាមូលហេតុដែលអាចបញ្ជាក់ថា ផលចំណេញសម្រាប់ក្រុមហ៊ុនក្នុងឆ្នាំនេះ នឹងរងការខាតបង់ធ្ងន់​ក្នុងកំលុងពេល១០ឆ្នាំ​។ សង្ឃឹមថា រយៈពេល២ខែខាងមុខ គ្រប់យ៉ាងនឹងល្អប្រសើរ។

អត្ថបទដោយ៖ Stince

ប្រភព៖ ក្រៅស្រុក

Related Articles