ធនាគារឯកទេសវីង និង ក្រុមហ៊ុន អ៊ីអនម៉ល បានសម្រេចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃសុក្រ ក្នុងការផ្តល់នូវការទូទាត់សាច់ប្រាក់តាមប្រព័ន្ធសេវាកម្ម ឌីជីថលដោយ ការទូទាត់ជា QR ដល់អតិថិជនទាំងអស់នៅទីតាំងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ។
លោក Manu Rajan នាយកប្រតិបត្តិក្រុមហ៊ុនវីង បានមានប្រសាសន៍ថា អនុស្សារណៈយោគយល់នេះត្រូវបានធ្វើឡើង ក្នុងគោលបំណង ផ្ដល់នូវបទពិសោធន៍នៃការ ប្រើប្រាស់ និងចាយវាយដោយមិនចាំបាច់ត្រូវមានសាច់ប្រាក់ដោយផ្ទាល់ ។
លោកបានបន្ថែមទៀតថា ការបង់ប្រាក់ ដោយប្រើប្រាស់ QR គឺមានប្រជាប្រិយភាព ខ្លាំងឡើងនៅ ទូទាំងពិភពលោកដោយសារតែភាពងាយស្រួល និង សុវត្ថិភាព។ ជាមួយគ្នានេះផងដែរ ភាពជាដៃគូនេះនឹងជឿជាក់ថា អាចផ្តល់ឱ្យអ្នករាល់គ្នានូវសេរីភាព និង សេវាកម្មកាន់តែប្រសើរឡើង។ ដើម្បីជៀសវាងការទាក់ទងផ្ទាល់ជាមួយចំនួនទឹកប្រាក់ដ៏ច្រើននៃកំណត់ត្រាសាច់ប្រាក់ដែលត្រូវបានផ្ទេរពីមនុស្សម្នាក់ទៅម្នាក់ទៀត។
ដោយ៖ Stince