We TV Cambodia

ក្រុមហ៊ុន វិស័យដឹកជញ្ជូន នៅកម្ពុជាប្រឈមនឹងការក្ស័យធន់

ក្រុមហ៊ុន វិស័យដឹកជញ្ជូន នៅកម្ពុជាប្រឈមនឹងការក្ស័យធន់
រូបភាពឯកសារ​

សមាគម ភស្ដុភារកម្មកម្ពុជា​បានថ្លែង ពីការព្រួយបារម្ភ នៃផលប៉ះពាល់យ៉ាងធន់ធ្ងរពី មេរោគកូវីដ១៩ ទៅលើ វិស័យដឹកជញ្ជូន និង ភស្ដុភាកម្ពុជា អាចប្រឈមមុខនឹងការ ក្ស័យធន់ ជាបណ្ដើរៗ។

លោក ស៊ិន ចាន់ធី ប្រធានសមាគម ភស្ដុភារកម្មកម្ពុជា បានថ្លែងប្រាប់ទៅកាន់ភ្នាក់ងារ សារព័ត៌មានក្នុងស្រុកថា មេរោគ កូវីដ១៩នេះបានជះឥទ្ធិពលអាក្រក់ដល់បណ្ដាអាជីវកម្មទាំងអស់ទូទាំងពិភពលោក តាមផ្នែកនីមួយៗ ជាពិសេស ផ្នែកសេវាកម្មដឹកជញ្ជូន និង ភស្ដុភារកម្ម តួយ៉ាងដូចជាកម្ពុជា ជាដើម។ សមាគម បានស្នើរទៅកាន់រដ្ឋាភិបាល​សុំការជំនួយ ក៏ដូចជាម្ចាស់អាជីវកម្មដៃគូ ទាំងឡាយ ដើម្បីដោះស្រាយបញ្ហាចំពោះមុខមួយនេះ។ បុគ្គលិក ផ្នែកវិស័យដឹកជញ្ជូនជាច្រើន ត្រូវបាត់បង់ការងារ ដោយសារ ប្រតិបត្ដិការក្រុមហ៊ុន​ត្រូវបានផ្អាក ហើយវាក៏អាចនឹងត្រូវបិទក្រុមហ៊ុន ផងដែរ ប្រសិនជា ស្ថាភាពមួយនេះនឹងត្រូវ ពន្យាពេលដោយគ្មានដំណោះស្រាយ។ មិនត្រឹមតែប៉ុណ្ណោះ បណ្ដាក្រុមហ៊ុម មួយចំនួន ក៏បានចំណាយថវិការបន្ថែមទៀត ទៅលើផ្នែកបរិក្ខាការពារ ដូចជា ម៉ាស ទឹកអាកុលលាងដៃ ទឹកអនាម័យផ្សេងទៀត ដើម្បីផ្គត់ផ្គង់ត្រូវការប្រើប្រាស់របស់បុគ្គលិកក្នុងក្រុមហ៊ុន។

ការផ្អាកបញ្ជាទំនិញរបស់រោងចក្រ ដូចជា រោងចក្រស្បែកជើង ហើយបរិក្ខាប្រើប្រាស់ ធ្វើដំណើរ ក្នុងទីផ្សារអឺរ៉ុបគឺប៉ះពាល់ខ្លាំងដល់​វិស័យដឹកជញ្ជូន យ៉ាងណាមិញផ្នែកពន្យាពេលនៃការ បង់ប្រាក់របស់អតិថិជនក៏បាន ធ្វើឲ្យប៉ះពាល់ដល់ចំណូលក្រុមហ៊ុន ដែលត្រូវប៉ះពាល់ដល់ផ្នែកកម្ចីផងដែរ។

នៅមានផ្នែកជាច្រើនទៀត ដែលមានដូចជា ការដំណើរការប្រព័ន្ធពន្ធរបស់រដ្ឋាភិបាល និង ការជួលទីតាំងដំណើរការក្រុមហ៊ុន ដូចជាម្ចាស់ដី មិនបានអនុគ្រោះពន្យាពេលសម្រាប់ក្រុមហ៊ុននោះទេ ហើយក៏មិនយល់ពីទុកលំបាករបស់ក្រុមហ៊ុនដែរ ដែលនៅតែតម្រូវឲ្យបង់ថ្លៃឈ្នួលតាមកាលកំណត់ ទៀងពេល។

ដោយ៖Stince

Related Articles