ក្រុមហ៊ុនអាជីវកម្មផ្សារទំនើប Tesco plc របស់ចក្រភពអង់គ្លេស បានសម្រេចលក់សាខារបស់ខ្លួន ចំនួន២ ក្នុងទឹកដីអាស៊ីអាគ្នេយ៍ពោល នៅប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ទៅឲ្យក្រុមហ៊ុន CP ប្រទេសថៃ ក្នុងតម្លៃ១០ពាន់លានដុល្លារ។
CP Group ត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនយ៉ាងធំលំដាប់កំពូលនៅប្រទេសថៃ ដែលបច្ចុប្បន្ន កំពុងតែក្ដោបក្ដាប់លើវិស័យធំៗមានដូចជា វិស័យជំនួញកសិកម្ម វិស័យអចលនទ្រព្យ និងទីផ្សារហាងទំនិញ 7-Eleven stores ប្រមាណជា ១ម៉ឺនកន្លែង។
លោក Dave Lewis នាយកប្រតិបត្ដ ក្រុមហ៊ុន Tesco បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ថា ក្រោយពេលមានការចាប់អារម្មណ៍ និងធ្វើការត្រួត ពិនិត្យឡើងវិញរាល់ជម្រើសផ្សេងៗអស់ហើយ Tesco ក៏ត្រូវបានដាក់លក់ ទាំងពីរសាខា នៅថៃ និង ម៉ាឡេស៊ី ហើយការដាក់លក់នេះទៀត សោធតម្លៃសរុប ១០ពាន់លានដុល្លារ ត្រូវកាត់ ៦.៥២ពាន់លានដុល្លារដើម្បីបង្វិលទៅខាង ដៃគូភាគហ៊ុន។
លោក Dhanin Chearavanont ម្ចាស់ក្រុមហ៊ុន CP Group បានថ្លែងប្រាប់ទស្សនាវដ្ដីថៃដោយ ជាស្ដង់ដា លោកកំពុងតែមានបំណងចង់ទិញ និង បង្កើនភាពកាន់តែល្អប្រសើរ រាល់សាខា Tesco ទាំងអស់។ CP ធ្លាប់មានបទពិសោធន៍គ្រប់គ្រង ហាងទំនិញច្រើនណាស់មកហើយ ប៉ុន្ដែក៏ធ្លាប់បានលក់ទៅវិញដែរ ក្រោយពេលមាសម្ពាធ កាលពីឆ្នាំ ១៩៩៧ ដោយបញ្ហាហិរញ្ញវត្ថុក្នុងតំបន់អាស៊ី។ CP ជឿជាក់ថា នឹងអាចធ្វើឲ្យ Tesco ទាំងពីរប្រទេស កាន់តែរីកចម្រើនខ្លាំង មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន បំបែកចរាចរទំនិញផលិតផល CP បានកាន់តែលឿនជាងមុនទៅទៀត។
ដោយ៖ Stince