We TV Cambodia

ក្រុមហ៊ុន ជីបម៉ុង និងតាដា (TADA) ចាប់ដៃគ្នាផ្ដល់សេវាទូទាត់ការចំណាយតាមធនាគារ

ក្រុមហ៊ុន ជីបម៉ុង និងតាដា (TADA) ចាប់ដៃគ្នាផ្ដល់សេវាទូទាត់ការចំណាយតាមធនាគារ

ក្រុមហ៊ុន ជីប ម៉ុង ដែលកំពុងតែពង្រីកខ្លួនយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ហើយក៏បំបែកចេញជាបុត្រសម្ពន្ធជាច្រើន ក្នុងនោះមាន វិស័យធនាគារផងដែរនោះបាន សម្រេចចាប់ដៃគូជាមួយ នឹង ក្រុមហ៊ុន សេវាដឹកជញ្ជូន TADA លើសេវាកម្មទូទាត់សាច់ប្រាក់របស់អតិថិន ដែលប្រើប្រាស់សេវាតាក់ស៊ី អាចចំណាយ​តាមកម្មវិធីទូរស័ព្ទដៃ ជីបម៉ុងបេង (CHIP MONG Bank)។

ការចុះអនុស្សារណៈនេះត្រូវបានធ្វើឡើងកាលពីថ្ងៃ​២៩​ ខែកញ្ញា ២០២០។ លោក លោក វ៉ែន កំសាន្ត អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែក Eco-system និង​ភ្នាក់ងារ​ធនាគារ ជីប​ ម៉ុង បាន​និយាយ​ថា៖ ភាពជាដៃគូនេះនឹងអនុញ្ញាតឲ្យអតិថិជ​នអាចធ្វើការ​ទូទាត់​ថ្លៃធ្វើដំណើររបស់​ក្រុមហ៊ុន​​ TADA ​តាមរយៈ​កម្មវិធីទូរស័ព្ទដៃ​ ជីប ម៉ុង ប៊ែង បានកាន់តែងាយស្រួល និងមាន​សុវត្ថិភាព​​ខ្ពស់​​ដោយ​មិន​ចាំ​បាច់​មាន​សាច់​ប្រាក់​សុទ្ធ​តាម​ខ្លួន ព្រមទាំង​ទទួលបានការ​ផ្តល់ជូ​ន​ពិសេស​ៗ។

ជាមួយគ្នានោះផងដែរ លោក ជីម ប៉ូលី អ្នកគ្រប់គ្រង​ទូទៅរបស់ក្រុមហ៊ុន TADA បានបញ្ជាក់ថា ការ​​ចាប់​ដៃ​គូ​​នេះ​​មិន​ត្រឹម​តែជួយ​សម្រួល​ដល់​អតិថិជន​​របស់​​ធនាគារ ជីប ម៉ុង ឬអ្នក​ប្រើប្រាស់ TADA ឲ្យ​កាន់​តែ​ ងាយ​​ស្រួល ចំណេញ​ពេល​​វេលា និងមានសុវត្ថិភាពខ្ពស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​កម្លាំង​ ​ចលករ​មួយ​​ជំរុញវិស័យ​​ទូទាត់​​ដោយ​​មិន​​ប្រើប្រាស់​​ក្រដាស់​ប្រាក់​​ឲ្យកាន់តែទំ​លំទូលាយ​ថែម​ទៀត​នៅ​កម្ពុជា។

កន្លងមក ធនាគារជាតិនៃកម្ពុជា ក៏ធ្លាប់បានលើកឡើងថា “ដើម្បីចូលរួមចំណែកក្នុងការការពារ COVID-19 ធនាគារ សូមលើកទឹកចិត្តដល់ស្ថាប័នហិរញ្ញវត្ថុ ឲ្យចូលរួមកាត់បន្ថយការប្រើប្រាស់ និងការចេញមូលប្បទានប័ត្រសម្រាប់ការទូទាត់សាច់ប្រាក់ ជំនួសមកវិញនូវការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកដែលអាចធ្វើទៅបាន” ។ ការលើកឡើងនេះ មានន័យថាធនាគារកម្ពុជា ក្រុមហ៊ុនហិរញ្ញវត្ថុ ការលក់រាយ និង អាហារនិងភេសជ្ជៈក៏ដូចជាក្រុមហ៊ុនប្រើប្រាស់នានា បានលើកកម្ពស់សេវាកម្មនិងវេទិកាចំណាយ ដោយគ្មានសាច់ប្រាក់ និង កាត់បន្ថយការប៉ះពាល់និងហានិភ័យដែលអាចកើតមានក្នុងការរីករាលដាល COVID-១៩ ។

ដោយ៖ Stince

Related Articles