
ក្រុមហ៊ុន Hertz នៅសហរដ្ឋអាមេរិក ដែលជាក្រុមហ៊ុនយក្សមួយជំនាញផ្នែករកស៊ីជួលរថយន្ត បានហក់ចូលទីផ្សារជួលរថយន្តនៅកម្ពុជា ដោយផ្តល់សិទ្ធិផ្តាច់មុខ (franchise) អោយក្រុមហ៊ុន City Link Transportation នៅកម្ពុជា ប្រើប្រាស់បណ្តាផ្លាកសញ្ញាទាំងឡាយរបស់ក្រុមហ៊ុន Hertz នៅក្នុងការប្រកបមុខរបររកស៊ីជួលរថយន្តនៅកម្ពុជា។
យោងតាមគេហទំព័ររបស់សារព័ត៌មាន TTG Asia កាលពីថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លងទៅនេះ ក្រុមហ៊ុន Hertz ប្រចាំទ្វីបអាស៊ី បានចុះកិច្ចព្រងព្រៀងប្រកាសជាផ្លូវការផ្តល់សិទ្ធិផ្តាច់មុខ អោយទៅក្រុមហ៊ុន City Link Transportation នៅកម្ពុជា។
ជាលទ្ធផល យោងតាមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន City Link Transportation មានសិទ្ធិផ្តាច់មុខប្រើប្រាស់ផ្លាកសញ្ញា Hertz, Dollar, Thrifty និង Firefly របស់ក្រយហ៊ុន Hertz សំរាប់ប្រកបមុខរបរជួលរថយន្តនៅកម្ពុជា។
ក្រុមហ៊ុន Hertz ជាក្រុមហ៊ុដ៏ធំបំផុតមួយនៅក្នុងពិភពលលោក ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះ សាខារបស់ក្រុមហ៊ុននេះបានកើនដល់ចំនួន ១០,០០០ សាខាហើយ នៅក្នុងប្រទេសចំនួន ១៥០ នៅជុំវិញពិភពលោក៕



