We TV Cambodia

ក្រុមហ៊ុនអាមេរិកនៅចិន ប្រឈមនឹងការខាតបង់ប្រាក់ចំណូលក្នុងឆ្នាំ ២០២០ ប្រសិនបើមេរោគនេះនៅតែបន្តកើតមាន

ក្រុមហ៊ុនអាមេរិកនៅចិន ប្រឈមនឹងការខាតបង់ប្រាក់ចំណូលក្នុងឆ្នាំ ២០២០ ប្រសិនបើមេរោគនេះនៅតែបន្តកើតមាន
រូបភាពឯកសារ

បណ្ដាក្រុមហ៊ុនធំៗរបស់អាមេរិក ដែលឈរជើងរោងចក្រនៅប្រទេសចិន រងការគំរាមកំហែង ខ្លាំងលើការខាត​បង់ប្រាក់ចំណូលប្រចាំឆ្នាំ ២០២០ ប្រសិនជា ជម្ងឺកូរ៉ូណា នៅតែបន្ដរីករាលដាលយ៉ាងដូច្នេះ។

យោងតាមការស្ទង់មតិមួយដែលធ្វើឡើងដោយសភាពាណិជ្ជកម្មអាមេរិក នៅប្រទេសចិន ឬហៅកាត់ AmCham បានឲ្យដឹងថា មានចំនួនក្រុមហ៊ុន អាមេរិកប្រហែលពាក់កណ្ដាល ពួកគេរំពឹងថា ប្រាក់ចំណូលប្រចាំឆ្នាំនឹងធ្លាក់ចុះប្រសិនបើអាជីវកម្មមិនអាចវិលមករកភាពធម្មតាវិញនៅចុងខែមេសានេះ។ មានក្រុមហ៊ុនសមាជិកចំនួន ១៦៩ក្រុមហ៊ុន បានឆ្លើយតប នូវសំណួរ ដោយបង្ហាញថាការថយចុះនៃប្រាក់ចំណូលអាចច្រើនជាង ៥០% ប្រសិនបើការរីករាលដាលនៅតែបន្តរហូតដល់ថ្ងៃទី ៣០ ខែសីហា។

គោលនយោបាយការងារពីផ្ទះ ត្រូវបានអនុវត្តដោយ ៩៤% នៃក្រុមហ៊ុនឆ្លើយតប ប៉ុន្តែអាជីវកម្មដែលទាមទារកម្មករនៅកន្លែងនោះនិយាយថា ការរឹតត្បិតការធ្វើដំណើរទើបជាបញ្ហាជា បន្ទុក។

កាលពីថ្ងៃអង្គារ រដ្ឋាភិបាលចិនបានដាក់ចេញនូវ ច្បាប់រឹតបន្ដឹងស្ដីពីការធ្វើដំណើរ របស់ភ្ញៀវបរទេស ចូលមកកាន់ប្រទេចិន ដោយទាមទារឲ្យមានអ្នកធានាដល់ពួកគេ។ ការដាក់ចេញនូវគោលការនេះត្រូវបានធ្វើឡើងក្រោយពេល មានករណីផ្ទុះខ្លាំងនៃជម្ងឺកូរ៉ូណា ឆ្លងនៅក្នុងបែកអឺរ៉ុប ក្នុងនោះមាន ក៏កូរ៉េខាងត្បូង និងជប៉ុនទៀតផង។

ក្រុមហ៊ុនអាមេរិក ក៏បានលើកឡើង នូវការរំខានអំពីការធ្វើដំណើរជាសកល ព្រោះនេះគឺជាបញ្ហាធំចំពោះ អាជីវកម្មពួកគេ ការកាត់បន្ថយផលិតភាព និងអសមត្ថភាពរបស់និយោជិក ក្នុងការទៅធ្វើការគឺជាបញ្ហាប្រឈមដ៏ធំបំផុតរបស់ពួកគេ។ គោលនយោបាយរឹតបន្តឹងការធ្វើដំណើរ និងការដាក់ឱ្យនៅដាច់ពីគេ ដែលមានគោលបំណងរារាំងការរីករាលដាលនៃមេរោគ បានធ្វើឱ្យពលករចំណាកស្រុកជាច្រើនត្រឡប់ទៅផ្ទះវិញ ទោះបីប្រទេសចិនព្យាយាមចាប់ផ្តើមពង្រឹងកម្លាំងពលកម្មរបស់ខ្លួនឡើងវិញក៏ដោយ។

គូសបញ្ជាក់ផងដែរថា ថ្មីៗនេះ ក្រុមហ៊ុន Google និង Microsoft ក៏មានគម្រោងបំលាស់ទីរោងចក្ររបស់ខ្លួន ពីប្រទេសចិន​ទៅកាន់ប្រទេសវៀតណាម ក្រោមហេតុផល នៃការរីករាលដាល ជម្ងឺ កូរ៉ូណានេះ។

អត្ថបទដោយ៖ Stince

ប្រភព៖ ក្រៅស្រុក

Related Articles