We TV Cambodia

ក្រុមហ៊ុនអាមេរិកមួយទៀត ប្រកាសថាខ្លួនផលិតបានវ៉ាក់សាំងមានប្រសិទ្ធិភាពរហូតដល់៩៥%

ក្រុមហ៊ុនអាមេរិកមួយទៀត ប្រកាសថាខ្លួនផលិតបានវ៉ាក់សាំងមានប្រសិទ្ធិភាពរហូតដល់៩៥%

កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុនផលិតឱសថរបស់អាមេរិកមួយឈ្មោះថា Pfizer ដែលសហការជាមួយក្រុមហ៊ុន BionTech របស់អាឡឺម៉ង់ក្នុងការផលិតវ៉ាក់សាំងកូវីដ១៩ ទើបតែបានប្រកាសថា ខ្លួនបានផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលមានប្រសិទ្ធិភាពដល់ ៩០%។

ដោយឡែកកាលពីថ្ងៃចន្ទម្សិលមិញនេះ ក្រុមហ៊ុនរបស់អាមេរិកមួយទៀតមានឈ្មោះថា Moderna ទើបតែបានប្រកាសថា ខ្លួនបានធ្វើតេស្តវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលមានប្រសិទ្ថិភាពរហូតដល់ ៩៥% ឯណោះ។ ជាមួយគ្នានេះ លោក Stephane Bancel នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Moderna បានបញ្ជាក់ថា វ៉ាក់សាំងរបស់ខ្លួនមានអ្នកចូលរួមធ្វើតេស្ដជាង ៣ម៉ឺននាក់។

ទោះបីជាយ៉ាងណា វ៉ាក់សាំងទាំងអស់នេះមិនទាន់អនុញ្ញាតឲ្យប្រើប្រាស់ជាផ្លូវកានៅឡើយទេ ប៉ុន្តែវាក៏ជាសញ្ញាល្អមួយសម្រាប់មនុស្សជាតិទាំងមូលផងដែរក្នុងការឈានទៅផលិតវ៉ាក់សាំងដែលអាចប្រឆាំងកូវីដ១៩ បាន១០០%។

អត្ថបទដោយ៖ Nevin

Related Articles