ប្រទេសថៃ៖ ក្រុមហ៊ុន THAI Smile បានផ្អាករាល់ការហោះហើរទៅកាន់ទិសដៅអន្ដរជាតិ ទាំងអស់ ដោយសារមានការរឹតត្បិតក្នុងការធ្វើដំណើរតាមផ្លូវអាកាសទូទាំងពិភពលោកដោយសារការផ្ទុះឡើងនៃវីរុសកូវីឌ១៩។
ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថាការលុបចោលជើងហោះហើរអន្តរជាតិរបស់ខ្លួនបានចាប់ផ្តើមកាលពីថ្ងៃច័ន្ទ កាលពីម្សិលមិញ។
ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថាអ្នកដំណើរដែលមានសំបុត្រអន្តរជាតិអាចទទួលបានសំណងពេញលេញដោយមិនគិតថ្លៃ។
ក្រុមហ៊ុន THAI Smile បានចូលរួមជាមួយក្រុមហ៊ុនអាកាសចរណ៍ថៃផ្សេងទៀតរួមមានក្រុមហ៊ុនអាកាសចរណ៍Thai Air Asia Bangkok Airwayនិងក្រុមហ៊ុនអាកាសចរណ៍ Vietjet ក្នុងការផ្អាកសេវាកម្មអន្តរជាតិបន្ទាប់ពីជំងឺរាតត្បាតបានធ្វើឱ្យចំនួនអ្នកដំណើរតាមផ្លូវអាកាសធ្លាក់ចុះ៕
អត្ថបទ៖ ឧត្តម
