We TV Cambodia

ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាមួយ ចាប់ផ្ដើមបើកជើងហោះហើរថ្មីទៅកាន់ប្រទេសចិន

ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាមួយ ចាប់ផ្ដើមបើកជើងហោះហើរថ្មីទៅកាន់ប្រទេសចិន

ក្រុមហ៊ុនអាកាសចរណ៍របស់កម្ពុជាមួយឈ្មោះ Cambodia Angkor Air បានចាប់ផ្ដើមដំណើរការជើងហោះហើរថ្មីរបស់ខ្លួនពីកម្ពុជាទៅកាន់ប្រទេសចិន ក្រោយវិបត្តិកូវីដ១៩ ហាក់ស្ងប់ស្ងាត់បន្តិច។ នេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air ។

អ្នកដំណើរតាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air (ប្រភព៖ Cambodia Angkor Air )

ជើងហោះហើរនេះដែរ នឹងចេញពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់ទីក្រុង Zhengzhou សាធារណៈរដ្ឋប្រជាមានិតចិន តាមរយៈជើងហោះហើរលេខ K6 894 និងត្រឡប់ពីចិនមកកាន់កម្ពុជាវិញតាមជើងហោះហើរលេខ K6 895 ។ ទោះយ៉ាងណា ជើងហោះហើរនេះ គឺធ្វើឡើងតែម្ដងប៉ុណ្ណោះក្នុងមួយសប្ដាហ៍។

លើសពីនេះទៀត ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air ក៏នឹងត្រៀមបើកជើងហោះហើរពីភ្នំពេញទៅកាន់ទីក្រុងហូជីមិញ និងទីក្រុងព្រែកឫស្សី (Can Tho) របស់ប្រទេសវៀតណាមផងដែរ។ ប៉ុន្តែបច្ចុប្បន្នកំពុងចរចា និងរង់ចាំការយល់ព្រមពីអាជ្ញាធ​រអាកាសចរណ៍វៀតណាមជាមុនសិន។

អ្នកដំណើរតាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air (ប្រភព៖ Cambodia Angkor Air )

សូមជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air ទើបតែបានបើកដំណើរការជើងហោះហើរក្នុងស្រុកពីភ្នំពេញទៅកាន់ខេត្តសៀមរាប និងខេត្តព្រះសីហនុកាលពីពេលថ្មីៗនេះ ប៉ុន្តែបើកជារៀងរាល់ថ្ងៃនោះទេ។

អត្ថបទដោយ៖ Nevin

Related Articles