We TV Cambodia

ក្រុមហ៊ុនអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យរបស់ថៃ រំពឹងថាចំណូលក្នុងទីផ្សារកម្ពុជា និងទីផ្សារចំនួន៣ ផ្សេងទៀតក្នុងឆ្នាំ២០២០នេះ នឹងកើនឡើង៣០%

ក្រុមហ៊ុនអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យរបស់ថៃ រំពឹងថាចំណូលក្នុងទីផ្សារកម្ពុជា និងទីផ្សារចំនួន៣ ផ្សេងទៀតក្នុងឆ្នាំ២០២០នេះ នឹងកើនឡើង៣០%
ថាមពលពន្លឺព្រះអាទិត្យ (ប្រភព៖ Google)

ក្រុមហ៊ុនអភិវឌ្ឍ និងផ្គត់ផ្គង់ថាមពលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ Prime Road Power Plc របស់ថៃបានរំពឹងថា ចំណូលរបស់ខ្លួនក្នុងទីផ្សារកម្ពុជា និងទីផ្សារក្នុងប្រទេសចំនួន៣ ទៀតនឹងកើនឡើងប្រមាណ៣០% ក្នុងឆ្នាំ២០២០នេះ បើប្រៀបធៀបទៅនឹងឆ្នាំមុន។

ទីតាំងថាមពលពន្លឺព្រះអាទិត្យក្នុងប្រទេសថៃ (ប្រភព៖ Google)

បើតាមលោក Somprasong Panjalak ប្រធាន ​និង​ជា​នាយក​គ្រប់គ្រងក្រុមហ៊ុន Prime Road Power Plc បានឲ្យដឹងថា ដោយសារតែតម្រូវការមានការកើនឡើង ក្រុមហ៊ុនមានចំណាប់អារម្មណ៍ក្នុងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងបណ្ដាប្រទេសដូចជា កម្ពុជា ឡាវ វៀតណាម និងតៃវ៉ាន់ ហើយក្រុមហ៊ុននឹងពង្រីកសមត្ថភាពអគ្គិសនីឲ្យបាន ៤០០មេហ្កាវ៉ាត់នៅចុងឆ្នាំ២០២០នេះ និងឈានដល់ ១,០០០មេហ្កាវ៉ាត់នៅឆ្នាំ២០២២។

ទីតាំងថាមពលពន្លឺព្រះអាទិត្យនៅតៃវ៉ាន់ (ប្រភព៖ Google)

លោកបន្តថា ក្រុមហ៊ុនបានវិនិយោគថវិការប្រមាណ ៦០០ ទៅ ៧០០លានដុល្លារ ហើយក្រុមហ៊ុនក៏កំពុងតែស្វែងដៃគូសហការក្នុងការពង្រីកការផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសផងដែរ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន Prime Road Power Plc បានឈ្នះក្នុងការដេញថ្លៃកសិដ្ឋាន​ថាមពល​ពន្លឺព្រះអាទិត្យទំហំ ៧៨មេ​ហ្កា​វ៉ា​ត់​ក្នុង​ខេត្តកំពង់ឆ្នាំង និងទំហំ ៦០មេ​ហ្គា​វ៉ា​ត់គិតក្នុងប្រទេស​កម្ពុជាជារួម​ ក្រោម​កិច្ចព្រមព្រៀង​ទិញ​ថាមពលអគ្គីសនី​ឯកជន។

សូមបញ្ជាក់ថា ត្រឹមត្រីមាសទី១ ក្នុងឆ្នាំ២០២០ ប្រាក់ចំណូលរបស់ក្រុមហ៊ុននេះមានការកើនឡើងប្រមាណ ១២,៩% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលគិតជាទឹកប្រាក់ស្មើនឹង ៥,៧៧លានដុល្លារ។ បើគិតក្នុងឆ្នាំ២០១៩ទាំងមូល ក្រុមហ៊ុននេះអាចរកចំណូលបានចំនួន ២០,៥២លានដុល្លារ ជាមួយនឹងប្រាក់ចំណេញរហូតដល់ ៨,២៦លានដុល្លារឯណោះ។

អត្ថបទដោយ៖ Nevin

ប្រភព៖ Bangkok Post

Related Articles