We TV Cambodia

ក្រុមហ៊ុនអចលនទ្រព្យជាង១០០ក្រុមហ៊ុនក្នុងប្រទេសចិន បានក្ស័យធន

ក្រុមហ៊ុនអចលនទ្រព្យជាង១០០ក្រុមហ៊ុនក្នុងប្រទេសចិន បានក្ស័យធន

Rezultati i imazhit për Property Company in china
ត្រឹមតែរយះពេល៣ខែប៉ុណ្ណោះក្រុមហ៊ុនអចលនទ្រព្យល្បីៗនៅក្នុងប្រទេសចិន ជាង១០០ក្រុមហ៊ុនបានក្ស័យធន ដោយសារការរីករាលដាល ជំងឺរាតត្បាតវីរុស កូវីឌ១៩។

បើតាមការចេញផ្សាយរបស់សារព័ត៍មាន Bloomberg ក្រុមហ៊ុនអចលនទ្រព្យ ដែលសកម្មនៅប្រទេសចិន បានប្រកាសអំពីការដួលរលំនិងក្ស័យធន លើមុខជំនួញ ដែលត្រឹមរយៈពេលត្រឹមតែ៣ខែ មានក្រុមហ៊ុនលើសពី១០០បានបរាជ័យ។

ក្រុមហ៊ុនខ្នាតតូច ដល់ខ្នាតកណ្តាលប្រឈមមុខជាងគេ ដោយសារតែមិនមានអតិថិជនចង់ធ្វើការទិញអចលនវត្ថុ ដែលក្រុមហ៊ុនដាក់លក់នោះទេ។

បណ្តាក្រុមហ៊ុនដែលបានដាក់ផ្ទះជួល ក្នុងរយៈពេលខ្លី និងវែង ត្រូវអស់សង្ឃឹម ដោយសារការរឹតបន្តឹង និងបម្រាមគោចរពីបរទេស ដែលជាហេតុឱ្យគ្មានការចរាចរណ៍ជួលទាល់តែសោះ។

សូមជម្របថា គម្រោងលំនៅដ្ឋានតម្លៃសមរម្យនៅប្រទេសចិន ចាប់ផ្តើមធ្លាក់ចុះជាលើកដំបូងក្នុងឆ្នាំនេះប្រមាណ១៥ ទៅ២០ភាគរយ។

Related Articles