We TV Cambodia

ក្រុមហ៊ុនសិង្ហបុរីមួយ ជះលុយខ្ទង់លានដុល្លារ វិនិយោគអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុនសិង្ហបុរីមួយ ជះលុយខ្ទង់លានដុល្លារ វិនិយោគអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុនសិង្ហបុរីមួយឈ្មោះ ហុង ឡៃហួត គ្រុប លីមីតធីត បានវិនិយោគជាង ១៧០លានដុល្លាអាមេរិក ក្នុងការអភិវឌ្ឍអចលនទ្រព្យ វិស័យកសិកម្មនៅកម្ពុជា។ នេះបើយោងតាមការប្រកាសរបស់រដ្ឋបាលខេត្តព្រះសីហនុ។

ពិធីអបអរសាទរខួបទី ៥៥ឆ្នាំ នៃចំណងការទូតកម្ពុជា-សឹង្ហបុរី

ឯកឧត្តម Michael Tan ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសឹង្ហបុរីប្រចាំកម្ពុជា បានមានប្រសាសន៍ថា ខ្ញុំពិតជាបានឃើញការស្ដារឡើងវិញ និងផ្លាស់ប្ដូរនៃទីក្រុងនេះតាមរយៈការដឹកនាំដោយមានសមត្ថភាពរបស់ឯកឧត្តម គួច ចំរើន និងក្រុមការងារ។

ឯកឧត្តមបន្តថា នៅចន្លោះឆ្នាំ២០១៨- ២០១៩ ការវិនិយោគផ្ទាល់ពីបរទេសរបស់សិង្ហបុរី ការធ្វើពាណិជ្ជកម្ម ការមកដល់នៃភ្ញៀវទេសចរ ការកសាងសមត្ថភាព និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនជាមួយប្រទេសកម្ពុជា បានកើន ឡើងខ្ពស់ជាងពេលណាទាំងអស់ពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរមានតម្លៃ ៤,៨ពាន់លានដុល្លាអាមេរិកនៅឆ្នាំ២០១៨ នឹង ៤,២ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០១៩ ។

ការសម្ពោធក្លឹមហាត់ប្រមាណ ក្នុងពិធីអបអរសាទរខួបទី ៥៥ឆ្នាំ នៃចំណងការទូតកម្ពុជា-សឹង្ហបុរី

លើសពីនេះទៅទៀត ក្រុមហ៊ុន ហុង ឡៃហួត គ្រុប លីមីតធីត បានវិនិយោគជាង ១៧០លានដុល្លាអាមេរិក ក្នុងការអភិវឌ្ឍអចលនទ្រព្យ វិស័យកសិកម្មនៅកម្ពុជា ឆ្លើយតបទៅនឹងការអំពាវនាវរបស់ខ្ញុំ ចំពោះក្រុមហ៊ុនសឹង្ហបុរីនៅកម្ពុជា ដោយមានទំនួលខុសត្រូវក្នុងសកម្មភាពរបស់ពួកគេក្នុងការវិនិយោគនៅប្រទេសកម្ពុជា ពិសេសខេត្តព្រះសីហនុ ។

ជាមួយគ្នានេះដែរ ឯកឧត្តម គួច ចំរើន ធ្វើការកោតសរសើរ និងអបអរសាទរចំពោះការសម្ពោធឱ្យដំណើរការជាផ្លូវការនាពេលនេះ។
នេះជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជាដើម្បីរួមចំណែកក្នុងការ ជំរុញកំណើនសេដ្ឋកិច្ចកាត់បន្ថយភាពក្រីក្រ ជាពិសេសបានផ្ដល់ការងារជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ។

អត្ថបទដោយ៖ Nevin

Related Articles