ខេត្តរតនគិរីត្រូវបានក្រុមហ៊ុនរ៉ុករករ៉ែមាស Angkor Resources Corp (ANK) បញ្ជាក់ថាមានទីតាំងដែលនឹងអាចផ្ដល់រ៉ែមាសបានយ៉ាងច្រើន បន្ទាប់ពីក្រុមហ៊ុននេះបានធ្វើតេស្តដីក្នុងតំបន់នោះរួច។
លោក Dennis Ouellette អនុប្រធានផ្នែករុករកបានប្រាប់ឲ្យដឹងថា ផ្អែកលើលទ្ធផលនៃផ្ទៃលើ Wild Boar ដែលបានប្រកាសនាពេលថ្មីៗនេះ បង្ហាញពីចំនួនដ៏គួរអោយចាប់អារម្មណ៍ ពោលគឺមានសរសៃរ៉ែមាសច្រើនណាស់»។
សូមបញ្ជាក់ថា ក្រុមហ៊ុនរុករករ៉ែនេះត្រូវបានគេដឹងថា បានទិញតំបន់អាជ្ញាបណ្ណអណ្តូងមាសក្នុងខេត្តរតនគិរីកាលពីឆ្នាំ២០១២ ក្នុងទំហំផ្ទៃដីប្រមាណ ១៨៨គីឡូម៉ែត្រការ៉េ និងមានទីតាំងចំនួន ៨កន្លែងផងដែរ ដែលបង្ហាញថាមានសក្ដានុពលរ៉ែមាស។ មិនតែប៉ុណ្ណោះ កន្លងមកក្រុមហ៊ុនធ្លាប់បានបង្ហើបថា តំបន់អណ្តូងមាសអាចមានរ៉ែមាសក្នុងបរិមាណ ៧០,៧ក្រាមឯណោះក្នុងដីទំហំ ១តោន។
អត្ថបទដោយ៖
