We TV Cambodia

ក្រុមហ៊ុនយក្ស Panasonic សម្រេចរើបង្វេចចេញពីថៃរត់ទៅបើកនៅវៀតណាម

ក្រុមហ៊ុនយក្ស Panasonic សម្រេចរើបង្វេចចេញពីថៃរត់ទៅបើកនៅវៀតណាម

ក្រុមហ៊ុនយក្ស Panasonic របស់ជព៉ុនបានសម្រេចរើរោងចក្ររបស់ខ្លួនក្នុងប្រទេសថៃ ដែលបានធ្វើប្រតិបត្តិការអស់រយៈពេលជាច្រើនឆ្នាំក្នុងប្រទេសនេះ និងបានរត់ទៅបើករោងចក្រថ្មីនៅវៀតណាមឯណោះវិញ ខណៈបុគ្គលិកក្រុមហ៊ុននាំគ្នាយំស្ដាយស្រណោះយ៉ាងខ្លាំង។

ក្រុមហ៊ុន Panasonic គឺជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក និងបរិក្ខាប្រើប្រាស់ដ៏ធំរបស់ជប៉ុនដែលរួមមាន៖ ទូរទស្សន៍, ម៉ាស៊ីនបោកខោអាវ, ទូទឹកកក, ម៉ាស៊ីនត្រជាក់, អាគុយ, កាមេរ៉ា, ឡែន, និងរបស់របរប្រើប្រាស់ជាច្រើនទៀតផងដែរ។

មូលហេតុដែលក្រុមហ៊ុននេះសម្រេចចិត្តបិទរោងចក្រ ហើយរើបង្វេចចេញពីទឹកដីថៃឆ្ពោះទៅវៀតណាមវិញ គឺដោយសារតែវៀតណាមត្រូវបានចាត់ទុកជាប្រទេសមួយ ដែលមានថ្លៃកម្លាំងពលកម្មថោក និងកម្មករមានជំនាញ។ មួយវិញទៀត ទីក្រុងហាណូយ គឺជាតំបន់ឧស្សាហកម្មផលិតគ្រភងអេឡិចត្រូនិកដ៏ធំមួយក្នុងតំបន់អាស៊ាន ដែលផ្ដល់ភាពងាយស្រួលសម្រាប់ក្រុមហ៊ុននេះក្នុងការតាំងមូលដ្ឋាន និងប្រកួតប្រជែងក្នុងទីផ្សារសកលបាន។

សូមជម្រាបថា ក្រុមហ៊ុន Panasonic បានប្រកាសពីការពេលវេលានៃការបិទរោងចក្រជាផ្លូវការនៅខែមីនា ឆ្នាំ២០២១ខាងមុខនេះ ហើយកម្មករក្នុងប្រទេសថៃដែលបាត់បង់ការងារមានចំនួនប្រមាណ ៨០០នាក់។

អត្ថបទដោយ៖ Nevin

Related Articles