We TV Cambodia

ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ធ្លាក់ចុះងើបលែងរួច ខណៈភ្ញៀវទេសចរក៏គ្មាន គ្រោះធម្មជាតិក៏កើនឡើង

ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ធ្លាក់ចុះងើបលែងរួច ខណៈភ្ញៀវទេសចរក៏គ្មាន គ្រោះធម្មជាតិក៏កើនឡើង

អស់រយៈពេលជិត ២ខែមកហើយ ដែលសកម្មភាពទេសចរណ៍ក្នុងស្រុកបានចាប់ផ្ដើមធ្លាក់ចុះបន្តិចម្ដងៗ ចាប់តាំងពីមានការស្ទុះឡើងមួយរយៈពេលខ្លីក្នុងថ្ងៃសងចូលឆ្នាំកាលពីពាក់កណ្ដាលខែសីហា និងក្នុងកំឡុងថ្ងៃបុណ្យភ្ជុំបិណ្ជប៉ុណ្ណោះ។

គិតរហូតមកទល់ពេលនេះ អាជីវកម្មរបស់ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ជាច្រើនបានធ្លាក់ចុះស្ទើរងើបលែងរួច ខណៈភ្ញៀវទេសចរណ៍ក៏លេងមាន ហើយគ្រោះធម្មជាតិទឹកជំនន់ក៏បានកើតឡើងយ៉ាងខ្លាំងក្លាផងដែរ ដែលធ្វើឲ្យដំណើរកំសាន្តរបស់ពលរដ្ឋត្រូវបានផ្អាកស្ទើរទាំងស្រុង។

ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ត្រូវបានគេដឹងថា ជាក្រុមហ៊ុនដែលរៀបចំកញ្ចប់ទេសចរណ៍សម្រាប់ទេសចរណ៍បរទេសមកកំសាន្តនៅកម្ពុជា និងរៀបចំដំណើរកំសាន្តសម្រាប់ទេសចរណ៍ក្នុងស្រុកទៅកំសាន្តនៅក្រៅប្រទេសវិញ ។ ប៉ុន្តែទោះជាយ៉ាងណា កំឡុងពេលកូវីដ១៩ ដោយសារភ្ញៀវទេសចរណ៍បរទេសបានធ្លាក់យ៉ាងគំហុក ធ្វើឲ្យពួកគេសម្រេចចិត្តមករៀបចំដំណើរកំសាន្តក្នុងស្រុកវិញ ដោយរំពឹងថានឹងទទួលបានភ្ញៀវទេសចរណ៍ច្រើន ដើម្បីទ្រទ្រង់អាជីវកម្មរបស់គេក្នុងពេលវេលាដ៏លំបាកមួយនេះ។

ខុសពីការរំពឹងទុក ពួកគេទទួលបានឱកាសនេះតែមួយរយៈពេលខ្លីប៉ុណ្ណោះ ពោលគឺក្នុងកំឡុងថ្ងៃសងចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ តែគ្រប់យ៉ាងក៏បានធ្លាក់ចុះមកវិញ ដោយក្រុមហ៊ុនទាំងនោះ មិនបានទទួលភ្ញៀវទេសចរណ៍ទាំល់តែសោះ ពិសេសគឺមួយរយៈចុងក្រោយនេះ គ្រោះទឹកជំនន់បានកើតឡើងធ្វើឲ្យក្ដីសង្ឃឹមរបស់ពួកគេកាន់តែដុនដាបទៅៗ ខណៈដែលការចំណាយរបស់ក្រុមហ៊ុនទាំងនោះនៅតែចោទជាបញ្ហានៅឡើយ។

អត្ថបទដោយ៖ Nevin

Related Articles