We TV Cambodia

ក្រុមហ៊ុនផ្តល់សេវាជួលរថយន្តធំបំផុតនៅពិភពលោកបានឈានជើងចូលទីផ្សារកម្ពុជា

ក្រុមហ៊ុនផ្តល់សេវាជួលរថយន្តធំបំផុតនៅពិភពលោកបានឈានជើងចូលទីផ្សារកម្ពុជា
ប្រភព៖អចលនទ្រព្យអាស៊ី

ដោយ៖ឧត្តម

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ផ្តល់​សេវា​ជួល​រថយន្ត​ធំ​បំផុត​ នៅ​លើ​ពិភពលោក​ Hertz​ Asia​ ដែល​មាន​មូលដ្ឋាន​នៅ​សឹង្ហ​បូរី​ បាន​សហការ​ជាមួយ​ក្រុម ​City​ Link​ Transportation​ (Cambodia​) ដើម្បី​បម្រើសេវា​កម្ម​រថយន្ត​ និង​ដឹក​ជិ​ញ្ជួន​អ្នកធ្វើ​ដំណើរ​នៅ​កម្ពុជា​

ក្រុម​ហ៊ុន​ជួល​រចយ​ន្ត​នៅ​កម្ពុជា​នេះ​ នឹង​ប្រតិបត្តិ​ការ​ម៉ាក​ Hertz​ ជាច្រើន​ដូចជា​ Hertz​, Dollar​, Thrifty​ និង​ Firefly​ -នៅ​រាជធានី​ភ្នំពេញ​ ដែល​មាន​រថយន្ត​ចាប់ពី​រថយន្ត​តូច​រហូតដល់​រថយន្ត​ប្រណីត​។ នេះ​បើ​យោង​តាម​របាយការណ៍​រប​សគេហ​ទំព័រ​ TTGAsia​ ចុះផ្សាយ​នៅ​ថ្ងៃនេះ​។

ក្រុមហ៊ុន​ City​ Link​ ក៏​នឹង​ផ្តល់​ជូន​នូវ​សេវា​ Hertz​ Chauffeur​ Drive​ (សេវា​ដឹក​អ្នកដំណើរ​សម្រាប់​អាជីវកម្ម​) សម្រាប់​ការ​ផ្ទេរ​ព្រលា​នយន្តហោះ​ និង​អ្នកធ្វើ​ដំណើរ​អាជីវកម្ម​ផង​ដែរ​។

លោក​ Eoin​ Macneill​ អនុប្រធាន​ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​ក្រុមហ៊ុន​ Hertz​ បាន​មានប្រសាសន៍​ថា​ “នេះ​ជា​លើក​ទី១ហើយ​ ដែល​ក្រុមហ៊ុន​ Hertz​ បាន​ប្រគល់​ម៉ាក​សញ្ញា​ទាំង​ ៤ ដល់​យីហោ​ផ្តាច់​មុខ​មួយ​នៅ​អាស៊ី​ ហើយ​បង្ហាញថា​យើង​ជឿជាក់​ថា​ ក្រុមហ៊ុន​ City​ Link​ មាន​ជំនាញ​ក្នុង​ការ​ផ្តល់​ជូន​នូវ​ដំណោះស្រាយ​ ភាព​ចល័ត​ជាមួយ​សេវាកម្ម​ដ៏​អស្ចារ្យ​ដែល​អតិថិជន​របស់​យើង​បាន​រំពឹង​ទុក​”។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ ក្រុមហ៊ុន​ Hertz​ បានឱ្យ​ដឹង​ថា​ តម្រូវការ​ជួល​នឹង​កើនឡើង​នា​ពេល​អនាគត​ ដោយមាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ជាង១៥លាន​នាក់​រំពឹង​នឹង​មក​ទស្សនា​ប្រទេស​កម្ពុជា​ ជា​រៀងរាល់​ឆ្នាំ​នៅ​ឆ្នាំ២០៣០​។

លោក​ Macneill​ បាន​ថ្លែង​ថា​ ខណៈ​អ្នកដំណើរ​ដឹង​កាន់តែ​ច្បាស់​ពី​ប្រទេស​កម្ពុជា​ និង​មានឱកាស​បើកបរ​ដោយខ្លួនឯង​ ក្រុមហ៊ុន​ Hertz​ អាច​ជួយ​អ្នកធ្វើ​ដំណើរ​ឱ្យ​រក​ឃើញ​សោភ័ណភាព​របស់​ប្រទេស​នេះ​ តាមរយៈ​សេវាកម្ម​ជួល​រថយន្ត​ជាច្រើន​”។

លោក​ បាន​បន្ត​ថា​ “យើង​មានការ​រំភើប​ចំពោះ​ភាពជា​ដៃគូ​ Hertz​ និង​ City​ Link​ ហើយ​ជឿជាក់​ថា​ នឹង​មាន​អនាគត​ដ៏​ល្អ​សម្រាប់​យើង​នៅ​ទីនេះ​ ជាមួយ​ដៃគូ​ថ្មី​របស់​យើង​នៅ​កម្ពុជា​”៕

ប្រភព៖អចលនទ្រព្យអាស៊ី

Related Articles