We TV Cambodia

ក្រុមហ៊ុនផ្ដល់សេវាដឹកជញ្ជូន BEST Inc របស់ចិន ពង្រីកទីផ្សារចូលកម្ពុជា

ក្រុមហ៊ុនផ្ដល់សេវាដឹកជញ្ជូន BEST Inc របស់ចិន ពង្រីកទីផ្សារចូលកម្ពុជា
ក្រុមហ៊ុន BEST Inc (ប្រភព៖ Google)

ក្រុមហ៊ុនផ្ដល់សេវាកម្មដឹកជញ្ជូន BEST Inc ដ៏ធំរបស់ចិន បានពង្រីកខ្លួនចូលមកក្នុងទីផ្សារបណ្ដាប្រទេសក្នុងតំបន់អាស៊ានមួយចំនួនទៀតដែលរួមមានទាំងកម្ពុជាផងដែរ។

ក្រុមហ៊ុន BEST Inc (ប្រភព៖ Google)

ក្រុមហ៊ុនដែលមានមូលដ្ឋានក្នុងទីក្រុងហាងចូវមួយនេះ ធ្លាប់បានឈានជើងចូលតមពន់អាស៊ានរួចទៅហើយកាលពីឆ្នាំមុន ដោយបានចូលទៅក្នុងទីផ្សារប្រទេសថៃ និងវៀតណាម ហើយពេលនេះ BEST Inc នឹងពង្រីកខ្លួនចូលមកកាន់ប្រទេសចំនួន ៣បន្ថែមទៀតក្នុងតំបន់អាស៊ានរួមមាន៖ សឹង្ហបុរី, ម៉ាឡេស៊ី និងកម្ពុជា ដែលវាជាសញ្ញាណបង្ហាញពីការអភិវឌ្ឍវិស័យដឹកជញ្ជូនរវាងប្រទេសចិន និងតំបន់អាស៊ាន។

ក្រុមហ៊ុន BEST Inc (ប្រភព៖ Google)

ស្ថាបនិក និង​ជាប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Best Inc លោក Johnny Chou បានឲ្យដឹងថា លោកមានការសប្បាយរីករាយក្នុងការបោះជំហានមកក្នុងតំបន់អាស៊ាន ហើយការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថលក្នុងតំបន់អាស៊ានមានការកើនឡើងយ៉ាងរហ័ស ដែលធ្វើវិស័យដឹកជញ្ជូនក្នុងតបន់នេះកាន់តែមានសក្ដានុពលកាន់តែខ្លាំងថែមទៀត។

ក្រុមហ៊ុន BEST Inc (ប្រភព៖ Google)

លោកបន្ថែមថា យើងជឿជាក់ថា Best Inc នឹងក្លាយជាដៃគូពាណិជ្ជកម្ម និងអ្នកប្រើប្រាស់ទាំងអស់ ដោយសារតែយើងមានសេវាកម្មដឹកជញ្ជូន ដែលផ្ដល់ដោយបច្ចេកវិទ្យាដែលល្អមពផុតរបស់យើង។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​ក៏បាន​ដំណោះស្រាយការ​ដឹក​ជ​ញ្ចូ​ន​អន្តរជាតិ ដោយ​បើក​ដំណើរការ​សេវាកម្ម​ឆ្លងកាត់​ព្រំដែន រវាង​ប្រទេស​ចិន និង​ទីផ្សារ​ចំនួន ៥នៅ​អាស៊ីអាគ្នេយ៍​ក្នុង​ខែ​នេះ។ ជាមួយគ្នានេះ ក្រុមហ៊ុន គ្រោង​នឹង​ដំណើរការ​មជ្ឈមណ្ឌល​ត​ចំនួន១២ និង​ស្ថានីយ​សេវាកម្ម​ចំនួន ៤០០កន្លែង​នៅ​ទូទាំងប្រទេស​ម៉ាឡេស៊ី កម្ពុជា និង​សឹង្ហ​បុរី​ក្នុង​រយៈពេល ៣ឆ្នាំ​ខាងមុខ ដោយសារតែខ្លួនធ្លាប់បានទទួលជោគជ័យក្នុងប្រទេសថៃនាពេលកន្លងមក។

ក្រុមហ៊ុន BEST Inc (ប្រភព៖ Google)

សូមបញ្ជាក់ថា តាមការស្រាវជ្រាវ វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិកក្នុងតំបន់អាស៊ានមានអ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​តតាម​ទូរស័ព្ទ​ចល័ត​មាន​ចំនួន ៣៦០លាន​នាក់ និងមានតម្លៃ ១៥០ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ២០២៥ កើនឡើង៣៨ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០១៩។

អត្ថបទដោយ៖ Nevin

ប្រភព៖ ក្នុងស្រុក

Related Articles