We TV Cambodia

ក្រុមហ៊ុនផលិតឱសថអាមេរិកមួយ សន្យាផ្ដល់ថ្នាំព្យាបាលកូវីដ១៩ ដល់ប្រទេសចំណូលទាប

ក្រុមហ៊ុនផលិតឱសថអាមេរិកមួយ សន្យាផ្ដល់ថ្នាំព្យាបាលកូវីដ១៩ ដល់ប្រទេសចំណូលទាប

កាលពីពេលថ្មីៗនេះ មានបណ្ដាប្រទេសមួយចំនួនបានប្រកាសថា ខ្លួនបានជោគជ័យក្នុងការសាកល្បងវ៉ាក់សាំងកូវីដ១៩ ប៉ុន្តែទោះយ៉ាងណា មានប្រទេសអ្នកមានខ្លះបានចុះកិច្ចព្រមព្រៀងទិញយកអស់ទៅហើយ ដែលធ្វើឲ្យបណ្ដាប្រទេសក្រីក្រពិបាកក្នុងការទទួលបានវ៉ាក់សាំងនេះមកប្រើណាស់។

ជាមួយគ្នានេះ ក្រុមហ៊ុនផលិតឱសថរបស់អាមេរិកមួយឈ្មោះ (Eli Lilly) បានសន្យានឹងផ្គត់ផ្គង់ថ្នាំព្យាបាលវីរុសកូវីដ១៩ ទៅដល់ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម តាមរយៈកិច្ចព្រមព្រៀងមួយជាមួយមូលនិធិ ប៊ីលអែន មេលីនដាហ្គេត (Bill & Melinda Gates Foundation) របស់មហាសេដ្ឋីអាមេរិកលោក Bill Gate ។

ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន (Eli Lilly) បាននិយាយថា ខ្លួននឹងធ្វើឱ្យថ្នាំព្យាបាលកូវីដ១៩ បានប្រើប្រាស់ក្នុងប្រទេសដែលមានប្រាក់ចំណូលទាបមុនខែមេសាឆ្នាំ ២០២១ខាងមុខនេះ។ ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់លម្អិតអំពីចំនួនប៉ុន្មាន​នោះទេ។

វ៉ាក់សាំងដែលរុស្ស៊ីអះអាងថា ទទួលជោគជ័យក្នុងការសាកល្បងលើមនុស្ស

សូមជម្រាបថា គិតមកទល់ពេលនេះ មានរយៈពេលជាង ៧ខែមកហើយ ដែលជំងឺកូវីដ១៩ បានផ្ទុះរីករាលដាល ដែលបណ្ដាលឲ្យមនុស្សជាង ៣៦លាននាក់ឆ្លងជំងឺនេះ និងជាង ១លាននាក់បានស្លាប់។

អត្ថបទដោយ៖ Nevin

Related Articles