We TV Cambodia

ក្រុមហ៊ុនផលិតរថយន្ត Honda ប្រឈមនឹងការបិទទ្វារក្នុងប្រទេសអូស្រ្តាលី ព្រោះមិនអាចរកប្រាក់ចំណេញបាន

ក្រុមហ៊ុនផលិតរថយន្ត Honda ប្រឈមនឹងការបិទទ្វារក្នុងប្រទេសអូស្រ្តាលី ព្រោះមិនអាចរកប្រាក់ចំណេញបាន
រថយន្តសេរីថ្មីរបស់ Honda (ប្រភព៖ Google)

កាលពីខែមុនក្រុមហ៊ុន Holden ដែលជាក្រុមហ៊ុនចែកចាយរថយន្ត បានប្រកាសជាផ្លូវការថា Honda នឹងឈព់ពីទីផ្សារអូស្ត្រាលី និងនូវែលសេឡង់ចុងឆ្នាំនេះ។ ដែលការសម្រេចនេះគឺបន្ទាប់ពីយីហោនេះបានបញ្ចប់ផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសអូស្ត្រាលី ដោយដើរតាមគន្លងរបស់ក្រុមហ៊ុន General Motors ដើម្បីងាកចេញពីទីផ្សាររថយន្តចង្កូតស្ដាំ និងធ្វើឱ្យអាជីវកម្មសកលរបស់ខ្លួនកាន់តែប្រសើរ។

យោងតាមរបាយការណ៍ក្រុមហ៊ុន CarAdvice របស់អូស្រ្តាលីបានឲ្យដឹងថា ក្រុមហ៊ុនហុងដាអាចនឹងជ្រើសរើសដើរតាមគន្លងរបស់ក្រុមហ៊ុន General Motors ដោយផ្ដោតលើរថយន្តចង្កូតឆ្វេងវិញ បើទោះបីជាក្រុមហ៊ុននេះមិនអាចឈានដល់ការផ្លាស់ប្តូរយ៉ាងខ្លាំងដូចនឹងយីហោ GM ក៏ដោយ។

រថយន្តសេរីថ្មីរបស់ Honda (ប្រភព៖ Google)

បើតាមរបាយការណ៍បន្ថែមរបស់ CarAdvice ការលក់រថយន្តរបស់ហុងដានៅអូស្រ្តាលីបានធ្លាក់ចុះ១៥% ក្នុងឆ្នាំ ២០១៩ ដែលនេះគឺចំពេលដែលការលក់រថយន្តនៅទូទាំងប្រទេសក្នុងឆ្នាំ២០១៩នេះ មានការធ្លាក់ចុះ៧,៨% បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ជាការកត់សម្គាល់ការលក់របស់ហុងដានៅអូស្ត្រាលីក្នុងឆ្នាំ២០១៩ គឺទាបជាងគេបើគិតក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ។

CarAdvice ក៏បានរាយការណ៍ផងដែរថា អ្នកតំណាងហុងដាអូស្រ្តាលីបានប្រាប់បណ្តាញអ្នកចែកចាយរបស់ខ្លួនថា ប្រាក់ចំណេញគឺជាក្តីបារម្ភចម្បងរបស់ក្រុមហ៊ុន។ បញ្ហានេះក៏កាន់តែអាក្រក់ទៅៗ ហើយយើងក៏កំពុងតែរកវិធីដោះស្រាយបញ្ហានេះផងដែរ។ មិនតែប៉ុណ្ណោះ បញ្ហាប្រាក់ចំនេញរបស់ហុងដាគឺស្ថិតនៅក្នុងបញ្ហាដែលក្រុមប្រឹក្សាភិបាលសកលកំពុងស្មុគស្មាញ ដែលមានន័យថាវាបានក្លាយជារឿងធ្ងន់ធ្ងរ។

រថយន្តសេរីថ្មីរបស់ Honda (ប្រភព៖ Google)

យើងនឹងដឹងកាន់តែច្បាស់អំពីការសម្រេចចិត្តរបស់ក្រុមហ៊ុនហុងដាក្នុងប៉ុន្មានសប្តាហ៍ខាងមុខនៅពេលដែលក្រុមហ៊ុនហុងដានឹងជួបតំណាំងចែកចាយរថយន្តរបស់ខ្លួនចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមីនាអំពីផែនការអនាគតរបស់ខ្លួន។

ប្រែសម្រួលដោយ៖ Nevin

ប្រភព៖ ក្រៅស្រុក

Related Articles