ក្រុមហ៊ុនផលិតរថយន្ដចិន GEELY បានបញ្ចេញលក់ជាផ្លូវការហើយ នូវម៉ូឌែលរថយន្ដជំនាន់ចុងក្រោយ ICON ដែលមានសមត្ថភាពពិសេស ជាប្រភេទរថយន្ដដែលអាចការពារបានពីការឆ្លង មេរោគ កូរ៉ូណា (COVID-19) ខណៈដែល ម៉ូឌែលមួយនេះ មានការបញ្ជាទិញតាមប្រព័ន្ធអនឡាញ ដល់ទៅ៣ម៉ឺនគ្រឿង រួចទៅហើយ។
GEELY Icon ត្រូវបាន ក្រុមហ៊ុនសម្រេចឲ្យដំណើរការលើទីផ្សារជាផ្លូវការកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ ក្នុងតម្លៃ ១៦៥០០$។ ម៉ូឌែលនេះ ទទួលបានការចាប់អារម្មណ៍ ចូលទស្សនា មានចំនួនរាប់លាននាក់ លើបណ្ដាញអិនធើណេត។ លើសពីនេះទៅទៀត ម៉ូដែលមួយនេះត្រូវបាន ក្រុមហ៊ុនដាក់បង្ហាញរូបរាង គំរូ ម្ដងរួចទៅហើយ កាលពីឆ្នាំ២០១៨ ប៉ុន្ដែអត់មានបញ្ជាក់ពី ប្រព័ន្ធសុវត្ថិការពារ ទំនើបដូចជាពេលនេះទេ។
ម៉ូឌែល GEELY Icon បានបំពាក់មកជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាយ៉ាងទំនើប ដូចជា ប្រព័ន្ធគ្រប់គ្រង ហ្វ្រាំង ល្បឿន កាមេរ៉ាមុខក្រោយ ៣៦០ ដឺក្រេ និងប្រពន្ធសុវត្ថិភាពផ្សេងៗមិនខុសពីរថយន្ដទំនើបបច្ចុប្បន្ននោះទេ ប៉ុន្ដែចំនុចសំខាន់របស់វា ដែលត្រូវបាន គេចាប់អារម្មណ៍ខ្លាំងនោះគឺ បច្ចេកវិទ្យាកំចាត់ បាក់តេរី និង មេរោគ (កូរ៉ូណា) ដោយប្រព័ន្ធឆ្លាតវៃ Intelligent Air Purification System (ហៅកាត់ IAPS) ក្នុងរថយន្ដដែលដំណើរការ ភ្ជាប់គ្នាជាមួយនឹងម៉ាស៊ីត្រជាក់។
ចំណែកប្រព័ន្ធប្រតិបត្ដិការវិញ Icon ប្រើប្រាស់កម្លាំងម៉ាហ្ស៊ីន Turbo charged ៤ ស៊ីឡាំង ចំណុះ ១,៥ លីត្រ ភ្ជាប់នឹងប្រព័ន្ធ Hybrid ទំហំ ១៣,៤ សេះ ជាមួយនឹងប្រអប់លេខ ៧វគ្គ ដោយស្វ័យប្រវត្ដិ ប្រើប្រាស់ថាម សាំងអាចបង្កើតកម្លាំងបានដល់ទៅ ១៧៤ ។ កម្រិតនៃការស៊ីសាំង ម៉ូឌែលនេះ ជាមធ្យម ៥.៧លីត្រ ក្នុងរយៈចម្ងាយ ១០០គីឡូម៉េត្រ ជាមួយនឹងសន្ទុះល្បឿន ពី ០-១០០ គ.ម/ម៉ ក្នុងពេល ៧.៩វិនាទី។
អត្ថបទដោយ៖ Stince
ប្រភព៖ Carscoops
