We TV Cambodia

ក្រុមហ៊ុនផលិតប្រព័ន្ធ​គ្រប់គ្រងសណ្ឋាគារមកពីប្រទេសអង់គ្លេស ពង្រីកសាខានៅកម្ពុជា

ក្រុមហ៊ុនផលិតប្រព័ន្ធ​គ្រប់គ្រងសណ្ឋាគារមកពីប្រទេសអង់គ្លេស ពង្រីកសាខានៅកម្ពុជា
រូបថតៈ សហការី

ដោយៈ ទិន សុខាវុធ

ក្រុមហ៊ុន​ផលិត​ប្រព័ន្ធ​គ្រប់គ្រង​ឌីជីតល់ mycloud មកពីប្រទេស​អង់គ្លេស បានចាប់​ដៃ​ជាមួយនឹងក្រុមហ៊ុន​ផលិតប្រព័ន្ធ​​គ្រប់គ្រង​ឌីជីតល់ TechSider ក្នុង​ប្រទេស​កម្ពុជា ដើម្បីផលិត​ប្រព័ន្ធ​គ្រប់គ្រង​ឌីជីតល់ (software) សំរាប់​ប្រើប្រាស់ក្នុង​វិស័យ​សណ្ឋាគារ​។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់​ក្រុមហ៊ុន mycloud មុខងារ​សំខាន់​ៗ​​នៃ​ប្រព័ន្ធ​គ្រប់គញរង​ឌីជីតល់​​ដែលនឹង​ត្រូវ​ប្រើប្រាស់​នៅតាមសណ្ឋាគារនៅ​កម្ពុជា ត្រូវ​បានបង្កើតឡើងរួច​ជាស្រេចទៅហើយ ដោយ​ក្រុមហ៊ុន mycloud ហើយ​អ្វី​ដែលត្រូវ​បន្ថែមពីលើនោះ គឺមុខងារ​ដាច់ដោយឡែកមួយ​ចំនួន​ទាក់ទង​នឹង​ប្រទេសកម្ពុជា​។

“Our flexible system has already revolutionised the way that hotels control their costs and build efficiencies into their operations around the world,” នេះ​ជាការលើកឡើងរបស់​លោក Deepak Chauhan ដែលជា​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៃក្រុមហ៊ុន mycloud ។

ទាក់ទង​នឹងរឿង​នេះ លោក អ៊ុត សុធា នាយកក្រុមហ៊ុន TechSider ដែលបានចាប់ដៃ​ជាមួយ​នឹងក្រុមហ៊ុន mycloud មានចំណាប់អារម្មណ៍​ថា ប្រព័ន្ធ​គ្រប់គ្រង​ឌីជីតល់​សំរាប់សណ្ឋាគារ​របស់​ក្រុមហ៊ុន mycloud មើល​ទៅ​ពិតជា​គួរ​អោយ​កោតសរសេរមែន គឺ​វា​ពិតជា​អាច​ជួយ​ធ្វើអោយ​សណ្ឋាគារទាំងឡាយ​​នៅ​កម្ពុជា​ បង្កើនប្រសិទ្ធិការងារ​របស់​ពួកគេ​ និងកាត់​បន្ថយ​ការចំណាយ​​បានយ៉ាង​ពិតប្រាកដ​ ជាមួយ​នឹងភាព​ងាយ​ស្រួលប្រើប្រាស់របស់ប្រព័ន្ធ​នេះ​។

យ៉ាងណាម៉ិញ មូលហេតុដែលធ្វើអោយ​ក្រុមហ៊ុន mycloud ហក់ចូល​មក​ក្នុង​ទីផ្សារ​ផ្នែកទន់នៅកម្ពុជា គឺ​ដោយសារ​វិស័យ​សណ្ឋាគារនៅ​កម្ពុជា​ មានការរីកចំរើនយ៉ាង​ខ្លាំងក្លា ស្របគ្នានឹងការរីកចំរើននៃ​វិស័យ​ទេសចរណ៍​៕

Related Articles