
ដោយៈ ទិន សុខាវុធ
ក្រុមហ៊ុនបុរី ប៉េង ហួត កាលពីថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លងទៅនេះ បានសម្ពោធបើកការដ្ឋានសាងសង់ពង្រីកបុរី ប៉េង ហួត ក្នុងតំបន់បឹងស្នោរ ដោយបង្កើតបុរីផ្ទះវីឡាមួយបន្ថែមទៀត សំរាប់អ្នកមានចំណូលខ្ពស់។
គំរោងបុរីថ្មីនៃផ្ទះដ៏ប្រណីតនេះ មានឈ្មោះថា The Grand Star Platinum ដំណាក់កាលទី២ ដែលនឹងត្រូវបើកលក់ជូនអតិថិជនក្នុងពេលឆាប់ៗនេះ។
ក្រុមហ៊ុន បុរី ប៉េង ហូត ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៥ និងបានក្លាយជាក្រុមហ៊ុនសាងសង់លំនៅដ្ឋានដ៏ល្បីឈ្មោះមួយ នៅក្នុងប្រទេសកម្ពុជា។
សំណង់របស់បុរី ប៉េង ហូត ត្រូវបានគេទទួលស្គាល់ថាមានគុណភាពខ្ពស់ គួរអោយទុកចិត្តបាន។ មូយវិញទៀត ក្រៅពីលំនៅដ្ឋាន ក្រុមហ៊ុនបុរី ប៉េង ហូត ក៏បាននិងកំពុងសាសង់ផងដែរនូវអគារពាណិជ្ជកម្មចំរុះ ដោយរួមបញ្ចូលនូវរចនាបថខ្មែរនិងបរទេស ដែលធ្វើអោយបណ្តាសំណង់របស់បុរី ប៉េង ហួត មានភាពទំនើបនិងទាន់សម័យ៕
