We TV Cambodia

ក្រុមហ៊ុនបច្ចេកវិទ្យា Hyundai និង KFC សហការគ្នាបង្កើត Robot

ក្រុមហ៊ុនបច្ចេកវិទ្យា Hyundai និង KFC សហការគ្នាបង្កើត Robot

បើយោងតាមគេហទំព័រ YONHAP NEWS ដែលបានចុះផ្សាយកាលពីថ្ងៃទី២៣ ខែតុលាកន្លងទៅ បានឲ្យដឹងថាក្រុមហ៊ុន Hyundai Robotics Co. បានចូលរួមសហការជាមួយ KFC របស់កូរ៉េខាងត្បូង ដោយក្រុមហ៊ុនមួយនោះបានបង្កើតបច្ចេកវិទ្យារ៉ូបូត (Robot) ដើម្បីជួយសម្រួលដល់សេវាកម្មផ្នែកចម្អិនមួយចំនួនដូចជា ចៀនសាច់មាន់ និងបំពងដំឡូងជាដើម តែសម្រាប់ទីតាំង KFC ដែលស្ថិតនៅក្នុងកូរ៉េខាងត្បូងតែប៉ុណ្ណោះ។

ការសហការមួយនេះ គឺស្ថិតនៅក្នុងគោលបំណងផ្ដោតសំខាន់ទៅលើ Software Development ដែលជាការប្រើប្រាស់បណ្ដាញ 5G បច្ចេកវិទ្យាសិប្បនិមិត្ត ( AI ) និង Big Date Solution ដើម្បីធ្វើការអភិវឌ្ឍន៍វិស័យរ៉ូបូតរបស់ខ្លួន ឲ្យកាន់តែខ្លាំងជាងនេះបន្ថែមទៀត។

ប្រែសម្រួល៖ គឹមសួ

Related Articles