We TV Cambodia

ក្រុមហ៊ុនធំៗ លំដាប់ពិភពលោក រងការចោទប្រកាន់ពីការ ទទួលផល ដោយការប្រើប្រាស់កម្លាំងពលកម្មខុសច្បាប់នៅចិន

ក្រុមហ៊ុនធំៗ លំដាប់ពិភពលោក រងការចោទប្រកាន់ពីការ ទទួលផល ដោយការប្រើប្រាស់កម្លាំងពលកម្មខុសច្បាប់នៅចិន

បរទេស៖ យោងតាមរបាយការណ៍ដែលត្រូវបានចេញផ្សាយដោយ វិទ្យាស្ថាន អូស្ដ្រាលី Australian Strategic Policy Institute (ASPI) បានបង្ហាញ​ឲ្យដឹងថា រដ្ឋាភិបាលចិនកំពុងតែបញ្ជូនប្រជាជាតិភាគតិច អ៊ួហ្គួរ ចេញពីជំរំឃុំឃាំងមួយកន្លែង ស្ថិតនៅតំបន់ Xinjiang ឲ្យចូលទៅតាមបណ្ដារោងចក្រជាច្រើន ទូទាំងប្រទេសចិន ដែលរោងចក្រទាំងនោះគឺជាប្រភពរោងចក្រដែលផលិត សំភារៈផ្គត់ផ្គង់ទៅឲ្យ បណ្ដាក្រុមហ៊ុន ម៉ាកល្បីៗ លើពិភពលោក។

ក្រុមហ៊ុនល្បីៗដែលត្រូវបានលាតត្រដាងបង្ហាញមានដូចជា​ ក្រុមហ៊ុន Apple, BMW, Gap, Huawei, Nike, Samsung, Volkswagen និង Sony និងជាច្រើនទៀត ដែលត្រូវបាន រងការចោទប្រកាន់​ថាបានទទួលផលិតផល ផ្គត់ផ្គង់ពីរោងចក្រចិន ដែលកំពុងតែប្រើប្រាស់ កម្លាំងពលកម្មបង្ខំ។

របាយការណ៍បានបន្ដទៀតថា មានប្រជាជាតិភាគតិច មិនក្រោម ៨ម៉ឺននាក់នោះទេ ដែលរដ្ឋាភិបាលចិនបាន បញ្ជូនចេញពីតំបន់ជំរុំ ឃុំឃាំងនោះ ដើម្បីពង្រាយក្នុងរោងចក្រ ផលិតសំភារៈផ្គត់ផ្គង់ទូទាំងប្រទេស។ ចំណែក ក្រុមហ៊ុនដែលទទួលយកផលិតផល​ត្រូវបានដឹង គឺមិនក្រោម ៨៣ក្រុមហ៊ុន ដែលក្រុមហ៊ុនទាំងនោះគឺភាគច្រើន ជាក្រុមហ៊ុន ផ្ដោតលើ បច្ចេកវិទ្យា សំលៀកបំពាក់ និងផ្នែកយានយន្ដ។ ដោយឡែក ការប្រើប្រាស់ កំលាំងពល​កម្មបង្ខំ ជនជាតិអ៊ួហ្គួរ​នេះ គឺស្ថិតក្រោមគម្រោង​ផ្លាស់ប្ដូរកម្លាំងពលកម្ម ក្រោមការឧបត្ថម្ភរបស់រដ្ឋាភិបាលចិន ដែល កំពុងតែជួបវិបត្ដិផ្នែកសំភារៈផ្គត់ផ្គង់ទៅកាន់ដៃគូជាសាកល។

បណ្ដាក្រុមហ៊ុន មួយចំនួន​ដែលកំពុងតែប្រើប្រាស់ ផលិតផលទទួលពី រោងចក្រដែលប្រើប្រាស់ កម្លាំងពលកម្មខុសច្បាស់របស់ប្រទេសចិន​គួតែដឹងខ្លួនច្បាស់ណាស់ហើយ ពីគោលការនៃការរំលោភសិទ្ធិមនុស្ស ពីការទទួល​យក​នូវការនាំចូល ផលិតផលដែលមិនត្រឹមត្រូវ។

ភ្នាក់ងារសារព័ត៌មាន AFP បានទាក់ទងទៅកាន់ក្រុមហ៊ុន រោងចក្រទាំងនោះនៅចិន ជាពិសេស រដ្ឋាភិបាល Xinjiang ដើម្បីសុំការធិប្បាយ បញ្ជាក់ពីរឿងនេះ។

អត្ថបទដោយ៖ Stince

ប្រភព៖ bangkokpost

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *