We TV Cambodia

ក្រុមហ៊ុនធំៗ៤ នឹងផ្តល់ឱកាសការងារថ្មី ជាង៣០០កន្លែងដល់យុវជននៅថ្ងៃស្អែកនេះ

ក្រុមហ៊ុនធំៗ៤ នឹងផ្តល់ឱកាសការងារថ្មី ជាង៣០០កន្លែងដល់យុវជននៅថ្ងៃស្អែកនេះ

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

ភ្នំពេញ៖ ក្រុមហ៊ុនធំៗចំនួន៤ បានសហការជាមួយក្រសួងការងារ ក្នុងការផ្ដល់ឱកាសការងារចំនួន ៣០៦កន្លែង ក្នុងមុខតំណែងជាច្រើន ជូនសិស្ស និស្សិត យុវជន ដែលកំពុងស្វែងរកការងារ នៅក្នុងកម្មវិធី “វេទិកាការងារ
ប្រចាំខែសីហា”។ នេះបើតាមក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃតី ០៨ កញ្ញា​ ឆ្នាំ២០២០នេះ។

បើតាមក្រសួងការងារបានឱ្យដឹងថា ក្រុមហ៊ុនធំៗទាំង៤ ដែលបានចូលរួមក្នុងវេទិកាការងារនេះ ដើម្បីជ្រើសរើសបុគ្គលិកនោះរួមមាន៖ Cogetel Ltd. (ONLINE), BS Land & Home Co., Ltd, DFI LUCKY PRIVATE LIMITED, Fair Plus Supermarket ដែលកំពុងជ្រើសរើស អ្នកមានសមត្ថភាព​ ចូលបម្រើការងារក្នុងក្រុមហ៊ុន។

ទន្ទឹមនឹងនេះ ការរៀបចំកម្មវិធីនេះត្រូវបានអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺ កូវីដ-១៩ ដើម្បីធានានូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសេរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។

គួរបញ្ជាក់ផងដែរថា កម្មវិធី “វេទិកាការងារ” គឺជាផ្នែកមួយនៃយន្តការរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ឱកាសដល់សាធារណៈជនទូទៅ ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបាន កាន់តែងាយស្រួល ចំណេញពេលវេលា និងនៅមួយកន្លែង។

ដូច្នេះ សម្រាប់សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយអ្នកតំណាងក្រុមហ៊ុន ចាប់ពីម៉ោង ០៨:០០ព្រឹកដល់ម៉ោង០៥:០០ល្ងាច នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ស្ថិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៕

 

 

Related Articles