បរទេស៖ ក្រុមហ៊ុនធានារ៉ាប់រងថៃ Dhipaya Insurance គ្រោងប្រលូកខ្លួន ជ្រៀតចូលទីផ្សារនៅកម្ពុជា ក្នុងឆ្នាំនេះ ខណៈដែលក្រុមហ៊ុន កំពុងតែសម្លឹងរកមើលឱកាសដៃគូសហការក្នុងតំបន់គោលដៅ។
ក្រុមហ៊ុនធានារ៉ាប់រង Dhipaya Insurance ដែលមានមូលដ្ឋានគ្រឹះនៅប្រទេសថៃតាំងពីឆ្នាំ១៩៥១ និងមានដៃគូសហការ ពីរប្រទេសផ្សេងទៀត មានវៀតណាម និងឡាវ គ្រោងចូលខ្លួនមកពង្រីកសាខាបន្ថែមនៅកម្ពុជាជាមួយនឹងសេវាកម្ម គោលដៅលើការធានារ៉ាប់រង ផ្នែកអាយុជិវិត និងផ្នែកទ្រព្យសម្បត្ដិ។ គោលដៅនៃការជ្រៀតខ្លួនចូលក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនមើលឃើញចំនុចពីរ គួជាទីកត់សំគាល់ គឺវិស័យសំណង់ និង វិស័យយានយន្ដ។
លោក Somporn Suebthawilkul នាកយកគ្រប់គ្រងក្រុមហ៊ុន បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន ចង់បង្កើតដៃគូសហការ និងគ្រប់គ្រងទីផ្សារខ្ពស់បំផុត ក្នុងប្រទេសកម្ពុជា ដែលត្រូវបានទទួលបានការអនុញ្ញាតដោយ រាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះប្រសិនបើរាជរដ្ឋាភិបាលកម្ពុជា យល់ព្រមអនុញ្ញាតឲ្យអ្នកវិនិយោគទុនបរទេស ចូលវិនិយោគ ដោយការចំណាយនូវអាជ្ញាបណ្ណអាជីវកម្ម ក្នុងទឹកប្រាក់ ៧លានដុល្លារ នោះក្រុមហ៊ុន នឹងសម្រេចចិត្ដ ចូលប្រលូកខ្លួន ក្នុងទីផ្សារមួយនេះ។
គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុនធានារ៉ាប់រងថៃ Dhipaya Insurance ក៏កំពុងតែស្វែងរកក្រុមហ៊ុនដៃគូសហការ ក្នុងប្រទេសកម្ពុជា ប្រសិនរដ្ឋាភិបាលកម្ពុជានឹងអនុញ្ញាតនូវ គម្រោងសំណើរ ក្នុងប្រព័ន្ធនៃការចំណាយ លើអាជ្ញាបណ្ណធ្វើអាជីវកម្ម។
អត្ថបទដោយ៖Stince
ប្រភព៖ ក្រៅស្រុក
