We TV Cambodia

ក្រុមហ៊ុនទេសចរណ៍អូស្ត្រាលីសូមទោស ចំពោះយល់ច្រឡំថា ប្រាសាទអង្គរវត្ដ ដាក់ទីតាំងវៀតតណាម

ក្រុមហ៊ុនទេសចរណ៍អូស្ត្រាលីសូមទោស ចំពោះយល់ច្រឡំថា ប្រាសាទអង្គរវត្ដ ដាក់ទីតាំងវៀតតណាម

ថ្មីៗនេះមានការចុះផ្សាយ ព័ត៌មានយ៉ាងកក្រើកលើបណ្ដាញសង្គមទំនាក់ទំនង ហ្វេសប៊ុក អំពីការ ដាក់រូបភាព ប្រសាទអង្គរវត្ដឈ្មោះ វៀតណាម របស់ភ្នាក់ងារ សេវាទេសចរណ៍ អូស្ដ្រាលី Wendy Wu Tours ធ្វើឲ្យមហាជន កម្ពុជាមានការខឹងសំបើម នឹងស្នើរឲ្យមានការបកស្រាយ ឲ្យបានច្បាស់លាស់អំពីរូបភាពបង្ហាញនោះ។ ប៉ុន្ដែយ៉ាងណាក៏ដោយ យោងតាម ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេសនៃ ក្រសួងទេសចរណ៍បានឱ្យដឹងថា ទីភ្នាក់ងារ Wendy Wu Tours បានសូមអភ័យទោសចំពោះប្រជាជនកម្ពុជា និងព្រមកែសម្រួលពីពាក្យVIETNAM មកដាក់ថា SOUTHEAST ASIAវិញ។

លោក ប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេសនៃក្រសួងទេសចរណ៍បានពន្យល់ថា កន្លងមកនេះទីភ្នាក់ងារ Wendy Wu Tours មិនប្ដូរមកជា CAMBODIA វិញនោះ ក៏ដោយសារក្រុមហ៊ុនចង់បង្ហាញថា «ប្រាសាទអង្គរវត្តរបស់កម្ពុជា» ជានិម្មិតរូបតំណាងឱ្យតំបន់អាស៊ីអាគ្នេយ៍លើនៅគេហទំព័ររបស់ខ្លួន ពីព្រោះប្រាសាទអង្គរវត្តជាសម្បត្តិបេតិកភណ្ឌដែលពិភពលោកស្គាល់ច្រើនជាងគេ។

ទោះបីជាទីភ្នាក់ងារ Wendy Wu Tours បានកែសម្រួលនៅលើទំព័រមុខនៃគេហទំព័ររបស់ខ្លួនរួចហើយក្ដី ប៉ុន្តែនៅមានកន្លែងខ្លះទៀតដែលក្រុមហ៊ុនមិនទាន់បានកែសម្រួលអស់ គឺនៅពេលចូលទៅក្នុងផ្ទាំង Brochures គេនៅឃើញមានរូបប្រាសាទអង្គរវត្តដែលដាក់ពាក្យ VIETNAM នៅពីលើនៅឡើយ។ ត្រង់ចំណុចនេះ ក្រសួងទេសចរណ៍នឹងទាក់ទងទៅកាន់ក្រុមហ៊ុនបន្តទៀត ដើម្បីឱ្យកែសម្រួលឱ្យបានគ្រប់ជ្រុងជ្រោយ ។

ដោយ៖ Stince

ប្រភព៖ ក្នុងស្រុក​

Related Articles