We TV Cambodia

ក្រុមហ៊ុនថ្មីៗជាច្រើន នឹងលេចមុខមកជំនួសក្រុមហ៊ុនចាស់ ដែលក្ស័យធុនដោយសារកូវីដ

ក្រុមហ៊ុនថ្មីៗជាច្រើន នឹងលេចមុខមកជំនួសក្រុមហ៊ុនចាស់ ដែលក្ស័យធុនដោយសារកូវីដ

កូវីដ១៩ នឹងធ្វើឲ្យពិភពលោកមានការផ្លាស់ ដោយអាជីវកម្មធំៗដែលឈរជើងរាប់ឆ្នាំក្នុងទីផ្សារពីភពលោកបានក្ស័យធនជាបណ្ដើរៗមិនក្រោមរាប់ពាន់ក្រុមហ៊ុននោះទេ ហើយបន្ទាប់ពីកូវីដ១៩ ត្រូវបានបញ្ចប់ អាជីវកម្មថ្មីៗជាច្រើននឹងលេចមុខមកជំនួសអាជីវកម្មចាស់ទាំងនោះវិញម្ដង។

កាលពីមុនកូវីដ១៩ ក្រុមហ៊ុនធំៗឈរជើងយ៉ាងរឹងមាំលើទីផ្សារ ទោះបីមានក្រុមហ៊ុនថ្មីៗកើតឡើងជារៀងរាល់ថ្ងៃក៏ដោយក៏ពិបាកក្នុងការប្រជែងជាមួយក្រុមហ៊ុនធំៗទាំងអស់នោះដែរ ពោលគឺមិនអាចផ្ដួលក្រុមហ៊ុនធំៗទាំងនោះបានទេ គឺត្រឹមតែអាចចាប់យកចំណែកទីផ្សារដែលនៅសេសសល់ប៉ុណ្ណោះ។ ក្រុមហ៊ុនធំៗទាំងអស់នោះភាគច្រើនជារបស់អាមេរិក និងប្រទេសលោកខាងលិច។

ទោះយ៉ាងណា បរិបទនេះនឹងមានការផ្លាស់ប្ដូរនៅក្រោយពេលកូវីដ១៩ ត្រូវបានបញ្ចប់ ខណៈចិនត្រូវបានគេមើលឃើញថា កំពុងត្រៀមខ្លួនយ៉ាងស្ងប់ស្ងាត់ក្នុងការជម្រុញអាជីវកម្មក្នុងប្រទេសរបស់ខ្លួនឲ្យមកជំនួសដំណែងរបស់ក្រុមហ៊ុនអាមេរិក ដែលគ្រប់គ្រងចំណែកទីផ្សារដ៏ធំអស់រយៈពេលរាប់ឆ្នាំំកហើយនោះ។

សូមជម្រាបថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិន និងអាមេរិក មានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងទាំងផ្នែកសេដ្ឋកិច្ច នយោបាយ និងពាណិជ្ជកម្ម ហើយចិនបានព្យាយាមពង្រីកឥទ្ធិពលខ្លួនយ៉ាងឆាប់រហ័សក្នុងការក្នុងគោលបំណងជំនួសដំណែងជាមហាអំណាចរបស់អាមេរិក ខណៈដែលអាមេរិកក៏ព្យាយាមរកគ្រប់មធ្យោបាយក្នុងការទប់មហិចតារបស់ចិនផងដែរ ហើយស្របពេលដែលក្រុមហ៊ុនអាមេរិកជាច្រើនកំពុងរងគ្រោះដោយសារកូវីដ១៩ នេះ វាជាឱកាសល្អបំផុតរបស់ចិនក្នុងការពង្រីកឥទ្ធិពលអាជីវកម្មរបស់ខ្លួន។

អត្ថបទដោយ៖ Nevin

Related Articles