We TV Cambodia

ក្រុមហ៊ុនថាមពលអគ្គិសនីដោយប្រើខ្យល់ដែលគ្រោងវិនិយោគនៅកម្ពុជា មានសង្ឃឹមច្រើនហើយ

ក្រុមហ៊ុនថាមពលអគ្គិសនីដោយប្រើខ្យល់ដែលគ្រោងវិនិយោគនៅកម្ពុជា មានសង្ឃឹមច្រើនហើយ

ក្រុមហ៊ុន បង្កើត ថាមពលអគ្គិសនីដោយប្រើប្រាស់ សម្ពាធចរន្ដខ្យល់ ភ្ជាប់ជាមួយនឹងទូប៊ីន ដែលគ្រោងនឹងបង្ហាញខ្លួនមុនគេនៅកម្ពុជា​ ទំនងកាន់តែខិតជិត ជាបណ្ដើរៗហើយ ខណៈដែលគម្រោងនេះ ប្លែកដាច់ពីគម្រោង​ផលិតថាមពល ផ្សេងទៀត។

ក្រុមហ៊ុន The Blue Circle ដែលមានមូលដ្ឋានគ្រឹះនៅ ប្រទេសសិង្ហបុរី ហើយជាក្រុមហ៊ុន ធ្វើការលើវិស័យថាមពលអគ្គិសនី  កំពុងស្ថិតក្នុងដំណាក់កាល ចរណាជាមួយបណ្ដាញស្ថាប័នគ្រប់គ្រងអគ្គិសនីកម្ពុជា(EDC) ដើម្បីឈានទៅដល់កិច្ចព្រមព្រាង តម្លៃថាមពល(PPA) ទៅលើតំបន់កសិដ្ឋាន ដែលត្រូវបានគេជ្រើសរើសនោះគឺ លើភ្នំបូកគោ ខេត្ដកំពត។

លោក  វិចទ័រ ហ្សូនា អគ្គនាយក នៃអគ្គនាយកដ្ឋានថាមពល បានថ្លែងថា សេចក្ដីសម្រេចលើកិច្ចព្រមព្រាង តម្លៃថាមពលនេះនឹងអាចប្រើប្រាស់ពេលវេលា រហូត៦ខែ ឬអាចមួយឆ្នាំ ហើយកិច្ចព្រមព្រាងនេះ មានកំណត់តម្លៃ ក្រោម ៧សេន ក្នុងមួយគីឡូវ៉ាត់ម៉ោង។

ប្រសិនជាកិច្ចព្រមព្រាងមួយត្រូវបានសម្រេច សម្រាប់កសិដ្ឋានផលិតថាមពលអគ្គិសនីនេះ អាចមានសមត្ថភាព ១០ទួប៊ីនផលិតថាមពលអគ្គិសនីបាន ៨០មេហ្គាវ៉ាត់ ក្នុងមួយឆ្នាំពេញ ដែលជាទូទៅអាចបម្រើដល់តម្រូវការ ប្រជាពលរដ្ឋក្នុងចន្លោះពី ២៥០ ទៅ ៣០០ គ្រួសារផងដែរ។

ដោយ៖ Stince

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *