កម្មករកាត់ដេរនៅកម្ពុជា (ព្រភព៖ Google)
ក្រុមហ៊ុន TST Group Holding ដែលជាក្រុមហ៊ុនផ្គត់ផ្គង់នូវក្រណាត់ជាច្រើនប្រភេទសម្រាប់សម្លៀកបំពាក់ធម្មតា និងសម្លៀកបំពាក់កីឡាសម្រាប់ម៉ាកអន្តរជាតិដូចជា Puma, Gap និង Adidas ដែលបានចុះបញ្ជីនៅតៃវ៉ាន់បានប្រកាសពីផែនការពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជាដើម្បីជួយដល់ការខ្វះខាតការនាំចូលវាយនភណ្ឌនាពេលបច្ចុប្បន្នដោយសារតែមេរោគ COVID-19។
ក្រុមហ៊ុន TST Group Holding បាននិយាយថាខ្លួនគ្រោងនឹងបញ្ចូនទឹកប្រាក់ចំនួន ២០លានដុល្លារទៅក្នុងការពង្រីកប្រតិបត្តិការដើម្បីបង្កើនប្រព័ន្ធផលិតកម្មរួមរបស់ខ្លួននេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនក្នុងសប្តាហ៍នេះ។ របាយការណ៍បានបញ្ជាក់ថាក្រុមហ៊ុនបានសម្រេចចិត្តពង្រីកអាជីវកម្មរបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដោយក្រុមហ៊ុនរំពឹងថានឹងចាប់ផ្តើមផលិតសម្លៀកបំពាក់នៅឆមាសទី២ ឆ្នាំក្រោយ ហើយរំពឹងថានឹងបង្កើនប្រាក់ចំណូលប្រចាំខែចំនួន ៩,៩ លានដុល្លារ។ ក្រុមហ៊ុននេះមានប្រភពដើម ៦០%នៃអំបោះរបស់ខ្លួនមកពីប្រទេសវៀតណាម និង ៤០%ទៀតមកពីប្រទេសចិន។
កម្មករកាត់ដេរនៅកម្ពុជា (ព្រភព៖ Google)
យើងទទួលស្គាល់ថាការធ្លាក់ចុះតម្រូវការពីយីហោចិននៅពេលមានការផ្ទុះឡើងនៃមេរោគ ប៉ុន្តែការបញ្ជាទិញពីយីហោលោកខាងលិចសម្រាប់យើងនៅតែមិនមានផលប៉ះពាល់។ មន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុនបាននិយាយថាយើងក៏បានទិញទំនិញសម្រាប់ស្តុកទុកដែលនឹងមានរយៈពេល ៦ខែសម្រាប់បំពេញកង្វះខាតដែលកំពុងជយបប្រទះផងដែរ។
កម្មករកាត់ដេរនៅកម្ពុជា (ព្រភព៖ Google)
កាលពីខែមិថុនាឆ្នាំមុនមជ្ឈមណ្ឌលសូត្រខ្មែរដែលជាស្ថាប័នមួយបានធ្វើការស្រាវជ្រាវ និងធ្វើឱ្យប្រសើរឡើងនូវវិស័យតម្បាញដែលបានបើកដំណើរការនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កន្លែងនេះត្រូវបានផ្តួចផ្តើមឡើងដោយសាកលវិទ្យាល័យដោយមានការចូលរួមវិភាគទានពីរដ្ឋាភិបាលជប៉ុន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ។ ឥឡូវគម្រោងនេះធ្វើការជាមួយអ្នកដឹកនាំផលិតកម្មសូត្រចំនួន ៣នាក់នៅក្នុងខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងមណ្ឌលគីរីដែលផ្ទៃដីមានផលិតកម្មសរុបចំនួន ២១ហិចតាហើយត្រូវបានបង្កើតឡើងដើម្បីជួយបង្កើនទិន្នផលសក្តានុពលរបស់ពួកគេ។
ប្រទេសកម្ពុជាបាននាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ការដំណើរ (វ៉ាលី, កាបូបដាក់ឧបករណ៍ ។ល។) ដែលមានតម្លៃប្រមាណ ៩,៣៥ ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ ពោលគឺកើនឡើង ១១% បើធៀបទៅនឹងឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម។
កម្មករកាត់ដេរនៅកម្ពុជា (ព្រភព៖ Google)
សម្ដេចនាយករដ្ឋមន្រ្តីហ៊ុនសែន បានមានប្រសាសន៍ថានៅសប្តាហ៍នេះរោងចក្រចំនួន២០ បានស្វែងរកការផ្អាកអាជីវកម្មដោយសារតែកង្វះខាតវត្ថុធាតុដើមដែលតំណាងឱ្យកម្មករចំនួន ១៨,០០០នាក់ដែលបានបាត់បង់ការងារ។ សម្ដេចបានមានប្រសាសន៍បន្ថែមថា“ ទោះបីជាពួកគេបាត់បង់ការងារដោយសារតែការផ្អាកដំណើរការរោងចក្រក៏ដោយ តែពួកគេនៅតែទទួលបានប្រាក់ឈ្នួល៦០% តាមរយៈកម្មវិធីជំនួយរបស់យើង” ។
ប្រែសម្រួលដោយ៖ Nevin
ប្រភព៖ ក្រៅស្រុក