We TV Cambodia

ក្រុមហ៊ុនតូយ៉ូតាគ្រោងនឹងសាងសង់រោងចក្រផលិតរថយន្ត EV ក្នុងតម្លៃ ១,២ ពាន់លានដុល្លារនៅប្រទេសចិន

ក្រុមហ៊ុនតូយ៉ូតាគ្រោងនឹងសាងសង់រោងចក្រផលិតរថយន្ត EV ក្នុងតម្លៃ ១,២ ពាន់លានដុល្លារនៅប្រទេសចិន
FILE PHOTO: An employee checks on newly produced cars at a Toyota factory in Tianjin, China March 23, 2012. REUTERS/Stringer CHINA OUT

ប្រទេសចិន៖ សេចក្តីថ្លែងការណ៍ពីអាជ្ញាធរមូលដ្ឋានរបស់ប្រទេសចិន បានបង្ហាញថាក្រុមហ៊ុនផលិតរថយន្តជប៉ុនតូយ៉ូតាគ្រោងនឹងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីថ្មីមួយដែលមានតម្លៃ ១,២ ពាន់លានដុល្លារនៅទីក្រុងធានជីនប្រទេសចិនជាមួយដៃគូក្នុងស្រុករបស់ខ្លួនគឺ FAW Group ។

ការវិនិយោគរួមគ្នារវាងក្រុមហ៊ុនតូយ៉ូតានិងអេហ្វអេសគ្រោងនឹងវិនិយោគទឹកប្រាក់ប្រមាណ ៨,៥ ពាន់លានយន់នៅក្នុងរោងចក្រនេះបើយោងតាមឯកសារដែលចេញដោយអាជ្ញាធរនៃទីក្រុងធានជីនអេកូចិន – សិង្ហបុរី។

បើយោងទៅតាមសេចក្តីថ្លែងការណ៍ខាលើនេះបានបង្ហាញថារោងចក្រនេះនឹងមានសមត្ថភាពផលិតរថយន្តថាមពលថ្មីចំនួន ២០ ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ នៅប្រទេសចិនរថយន្តដែលប្រើថាមពលថ្មីរួមមានទាំងថាមពលថ្មអាគុយរថយន្តកូនកាត់និងរថយន្តប្រើសាំង។

លើសពីនេះទៅក្រុមហ៊ុនតូយ៉ូតាបានបដិសេធមិនធ្វើអត្ថាធិប្បាយលើគម្រោងនេះទេប៉ុន្តែបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្រុមហ៊ុនចាត់ទុកប្រទេសចិនជាទីផ្សារមួយក្នុងចំណោមទីផ្សារពិភពលោកដ៏សំខាន់បំផុតរបស់ខ្លួនហើយកំពុងពិចារណាពិចារណាវិធានការផ្សេងៗដើម្បីអនុវត្តនៅក្នុងប្រទេសចិនដើម្បីឆ្លើយតបនឹងតម្រូវការនៃការរីកលូតលាស់អាជីវកម្មនៅក្នុងប្រទេសនេះ។

កាលពីឆ្នាំមុនទោះបីទីផ្សាររថយន្តសរុបរបស់ប្រទេសចិនធ្លាក់ចុះ ៨,២ ភាគរយក៏ដោយក៏ក្រុមហ៊ុនតូយ៉ូតាបានលក់រថយន្តតូយ៉ូតានិងរថយន្តម៉ាក Lexus ចំនួន ១,៦២ លានគ្រឿងនៅក្នុងប្រទេសចិនដែលជាទីផ្សាររថយន្តធំជាងគេរបស់ពិភពលោកដែលមានការកើនឡើង ៩ ភាគរយបើធៀបនឹងឆ្នាំមុន។ វាក៏កំពុងពង្រីកសមត្ថភាពផលិតរថយន្តនៅក្នុងការបណ្តាក់ទុនដែលមានមូលដ្ឋាននៅខេត្តក្វាងចូវរបស់ខ្លួនជាមួយដៃគូមួយផ្សេងទៀតគឺ GAC ៕

Related Articles