We TV Cambodia

ក្រុមហ៊ុនតម្លើងរថយន្ដទំនើប BMW គ្មានគម្រោងដកខ្លួនពី ថៃ បើទោះបី មានហានីភ័យទីផ្សារ

ក្រុមហ៊ុនតម្លើងរថយន្ដទំនើប BMW គ្មានគម្រោងដកខ្លួនពី ថៃ បើទោះបី មានហានីភ័យទីផ្សារ

បរទេស៖ ក្រុមហ៊ុនផលិតរថយន្ដទំនើប របស់ប្រទេសអាល្លឺម៉ង់ BMW ដែលមានរោងចក្រតម្លើងនៅប្រទេសថៃ គ្រោងនឹងមិនចាកចេញ ទៅណានោះឡើយ បើទោះបីជាទីផ្សារបច្ចុប្បន្នមានភាព លំបាកខ្លាំងក្រោយពីមានការ​រីករាលដាលខ្លាំងពីជម្ងឺឆ្លង កូរ៉ូណា (Covid-19) ។

ស្ទើតែជាង២ទសវត្យរ៍ទៅហើយ ដែលក្រុមហ៊ុន ផលិតរថយន្ដទំនើបខ្នាតយក្សរបស់អាល្លឺម៉ង់ បានបង្កើតក្រុមហ៊ុន តម្លើងរថយន្ដនៅប្រទេសថៃ ហើយទទួលបាន បានការគាំទ្រ លក់ចេញបានមិនតិចលានដុល្លារនោះដែរ។ ដោយឡែក យោងតាមការលើកឡើងរបស់ លោក Alexander Baraka ប្រធានក្រុមហ៊ុន BMW បានលើកឡើងថាសម្រាប់ទីផ្សារ ២ខែចុងក្រោយ ក្នុងឆ្នាំ២០២០នេះ ​ក្រុមហ៊ុនក៏ជួបការលំបាក ដោយសាមានការរីករាលដាលខ្លាំងពី កូរ៉ូណា ប៉ុន្ដែក្រុមហ៊ុន នឹងមិនកែប្រែគម្រោង ដូចជាការលក់ ទាំងការផលិត និងការនាំចេញ។​ចំនុចគួរកត់សំគាលមួយ កាលពីខែកមរា ក្រុមហ៊ុន បានមានការកើនឡើងផ្នែកលក់ លើប្រភេទ ម៉ូតូធំ ប្រភេទ រថយន្ដ BMW Mini និង BMW មួយស៊េរីទៀត។ ប៉ុន្ដែយ៉ាងណាក៏ដោយ ការរំពឹងទុក គឺ ជម្ងឺកូរ៉ូណា នឹងអាចបញ្ចប់ ទៅវិញក្នុងពេលឆាប់ៗ។

លោក Uwe Quaas នាយកគ្រប់គ្រង BMW Group Manufacturing Thailand បានបញ្ជាក់ដែរថា ការធ្លាក់ចុះ ទីផ្សារដោយទទួលបានទិន្នផលទាម ក្នុងកំឡុងពេល២ខែចុងក្រោយនេះ គឺមិនមែនបណ្ដាលមកពី បញ្ហារាលដាលជម្ងឺ កូរ៉ូណា នោះទេ ប៉ុន្ដែវាគឺមកពី បញ្ហាផលិតកម្ម។ លោកបានបន្ថែមទៀតថា ការរំពឹងទុករបស់ក្រុមហ៊ុន ក្នុងខែមីនាខាងមុខ​ នឹងរៀបចំបានល្អ ឡើងវិញលើបញ្ហាខ្សែបន្ទាត់ផលិតកម្ម។

កាលពីម្សិលមិញក្រុមហ៊ុន BMW បានចេញរបាយការណ៍ បង្ហាញថាការលក់ចេញ រថយន្ត BMW និង BMW ប្រភេទ Mini ចំនួន ១២.៩៥៤ គ្រឿងក្នុងឆ្នាំ ២០១៩ គឺមានការធ្លាក់ចុះបន្តិចបើធៀបនឹងឆ្នាំកន្លងៗទៅ។

BMW ស៊េរីចាប់ពីខ្នាតកណ្ដាលឡើង លក់បាន ១១៧៥០ គ្រឿង ក្នុងឆ្នាំ២០១៩ ដែលទិន្ន័យធ្លាក់ចុះ ២.៤% ស្របពេលដែល ប្រភេទ BMW Mini មានការនាំចេញច្រើន ដល់ទៅ ១២០៤ គ្រឿង កើនឡើងច្រើន ១៥% ពីឆ្នាំ២០១៨។

អត្ថបទដោយ៖ Stince

ប្រភព៖ ក្រៅស្រុក

Related Articles