We TV Cambodia

ក្រុមហ៊ុនជប៉ុនមួយ នឹងទទួលខុសត្រូវក្នុងការដាក់ភ្លើងបំភ្លឺផ្លូវក្នុងខេត្តព្រះសីហនុជាង ៥ពាន់

ក្រុមហ៊ុនជប៉ុនមួយ នឹងទទួលខុសត្រូវក្នុងការដាក់ភ្លើងបំភ្លឺផ្លូវក្នុងខេត្តព្រះសីហនុជាង ៥ពាន់

ក្រុមហ៊ុនរបស់ជប៉ុនមួយអាចនឹងត្រូវទទួលខុសត្រូវក្នុងការដាក់ភ្លើងបំភ្លឺផ្លូវវៃឆ្លាតក្នុងខេត្តព្រះសីហនុជាង ៥ពាន់អំពូល  ខណៈរដ្ឋបាលខេត្តព្រហសីហនុកំពុងពិភាក្សាលម្អិតទៅលើបញ្ហានេះ ដើម្បីធ្វើការអនុម័ត។

ឯកឧត្តម គួច ចម្រើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា តាមរយៈកិច្ចសហប្រតិបត្តិការរវាង រដ្ឋាភិបាលកម្ពុជា និងជប៉ុន ក្រុមហ៊ុនផលិតអំពូលវៃឆ្លាតរបស់ជប៉ុនបានដាក់អំពូលវៃឆ្លាតក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន ហើយក៏កំពុងសិក្សាក្នុងការបំពាក់អំពូលទាំងនេះក្នុងខេត្តព្រះសីហនុផងដែរ។ មិនតែប៉ុណ្ណោះ ក្រោយពី​បំពាក់​រួចយើងនឹង​បញ្ជូន​មន្ត្រីទៅ​សិក្សា​រៀនសូត្រ​បច្ចេកទេស ដើម្បី​ងាយស្រួល​ធ្វើការ​ជួសជុល ប្រើប្រាស់​នៅពេលខាងមុខទៀត។

លោក Kei Nishihara អនុប្រធាន​ក្រុមហ៊ុន Minebea មានប្រសាសន៍ថា អំពូល​វៃឆ្លាត​វា​អាចជួយ​សន្សំសំចៃ​ការប្រើប្រាស់​ថាមពល​អគ្គិសនី​បាន​រហូត ៦០ភាគរយ ក្នុងនោះ​ក៏មាន​ប្រតិបត្តិ​ការថែទាំ​ផងដែរ អំពូល LED វ័យឆ្លាត វា​អាច​ផ្តល់​ពន្លឺ​ច្បាស់​ល្អ​នៅតាម​ដងផ្លូវ។ ប្រសិន​រដ្ឋបាលខេត្ត​យល់ព្រម ក្រុមហ៊ុន​នឹងធ្វើ​ការ បំពាក់​អំពូល​វៃឆ្លាត​ចំនួន ៥,៣០០ អំពូល​នៅពេល​ខាងមុខ។

សូមជម្រាបថា អំពូលបំភ្លឺផ្លូវវៃឆ្លាតនេះ នឹងត្រូវបំពាក់ចំនួនប្រមាណជាង ៥ពាន់អំពូល នៅតមដងផ្លូវចំនួន ៣៤ខ្សែដែលបានសាងសង់រួចរាល់ និងកំពុងបន្តដំណលរការសាងសង់។

អត្ថបទដោយ៖ Nevin

Related Articles